ការណែនាំដល់អ្នកប្រើប្រាស់

សម្រាប់ការប្រើប្រាស់ក្នុងសហគ្រាសទូទៅ

នេះជាចំនុចសំខាន់មួយសម្រាប់វិស័យពាណិជ្ជកម្មទាំងអស់ដែលត្រូវធ្វើការកំណត់ការប្រើប្រាស់មួយដែលសក្ដិសមទៅនឹងភាពចាំបាច់របស់ប្រភេទពាណិជ្ជកម្មអ្នក។ ខាងក្រោមនេះជាការកំណត់មួយដ៏សំខាន់ និងអាចជួយអ្នកធ្វើការកំណត់មួយដ៏ត្រឹមត្រូវមុននឹងចាប់ផ្តើមប្រើប្រាស់៖

.ផ្នែកសំខាន់ៗនៅក្នុង BanhJi

 

.រៀបចំឯកសារ និងពត៌មានបឋម

.ការកំណត់សម្រាប់សហគ្រាស

.រៀបចំបើកសមតុល្យដើមគ្រា

ជំហានដំបូងអ្នកត្រូវដឹង ពីគន្លឹះសំខាន់របស់ បញ្ជី។​ សំរាប់គោលដៅបន្ទាប់ សូមមើលការណែនាំ

ផ្នែកសំខាន់ៗនៅក្នុង Banhji

Œ និមិត្តសញ្ញា BanhJi : នេះគឺជាប៊ូតុង BanhJi ដែលអាចឲ្យអ្នក

ត្រឡប់ទៅទំព័រ​ដើមទោះបីអ្នកស្ថិតនៅទំព័រណាមួយក៏ដោយ លោកអ្នក អាចមើលឃើញប៊ូតុងនេះនៅគ្រប់ផ្នែកទាំងអស់។

 ស្វែងរក: អ្នកអាចស្វែងរកបានបីប្រភេទនៃប្រតិបត្តិការ  ការ​ទំនាក់​ទំនង (ឈ្មោះទំនាក់ទំនង – ក្រុមហ៊ុនអតិថិជន ផ្គត់ផ្គង់ ឬបុគ្គលិក)ប្រតិបត្តិការ (បញ្ចូលចំនួន ប្រតិបត្តិការ) និងធាតុ (បញ្ចូលឈ្មោះធាតុ) ។

Ž ផ្ទាំងប្រតិបត្តិការកំពុងប្រើប្រាស់: នេះគឺជាផ្ទាំងគ្រប់ប្រតិបត្តិការដែលអ្នកកំពុងបានបើកប្រើប្រាស់ទាំងអស់ វាអនុញ្ញាតិឱ្យអ្នកត្រលប់ ទៅប្រតិបត្តិការដើម ក្នុងពេលតែមួយ។

 តួអក្សរកាត់ទាំងពីរ: អក្សរកាត់ទាំងពីរនេះបង្ហាញអំពីតួអក្សរពីរ ដំបូងនៃអាសយដ្ឋានអ៊ីមែលរបស់អ្នក។ នៅទីនេះអ្នកអាចផ្លាស់ប្តូរភាសាឬចាកចេញពីប្រព័ន្ធបាន។

 ផ្ទាំងគ្រប់គ្រង: នេះគឺជាផ្ទៃតាប្លូរួមដែលផ្តល់នូវទិន្នន័យតារាងហិរញ្ញវត្ថុរបស់ក្រុមហ៊ុនអ្នក។ លើសពីនេះទៀតវាបង្ហាញពីការវិវដ្ដនៃហិរញ្ញវត្ថុ ដែលជាសារប្រយោជន៍សម្រាប់អ្នក ហើយទិន្នន័យដែលបានបង្ហាញនៅទីនេះត្រូវបានផ្អែកលើរយៈពេលសារពើពន្ធ។

‘ ផ្នែកសំខាន់ៗ: ចុចលើរូបតំណាងនីមួយៗដើម្បីចូលទៅកាន់ផ្នែកដែលអ្នកនឹងធ្វើការ

’ ផ្ទាំងសេវាកម្មផ្សេងៗ: នៅក្នុងនេះបានបង្ហាញអំពីសេវាកម្មផ្សេងៗដែលរួមមាន សេវាប្រឹក្សារៀបចំប្រព័ន្ធ និងនិតិវិធីគណនេយ្យ និង​សេវាកម្ម សវនកម្ម ប្រកាសពន្ធ និងរៀបចំបញ្ជីគណនេយ្យ​។