គំរូ របាយការណ៍ការលំហូរសាច់ប្រាក់

តើរបាយការណ៍លំហូរសាច់ប្រាក់គឺជាអ្វី?

របាយការណ៍លំហូរសាច់ប្រាក់គឺជារបាយការណ៍ហិរញ្ញវត្ថុដែលសង្ខេបពីចំនួនសាច់ប្រាក់និងសមមូលសាច់ប្រាក់ចូលនិងចេញពីក្រុមហ៊ុន។

របាយការណ៍លំហូរសាច់ប្រាក់ (CFS) វាស់ថាតើក្រុមហ៊ុនគ្រប់គ្រងទីតាំងសាច់ប្រាក់បានល្អប៉ុណ្ណា មានន័យថាក្រុមហ៊ុនអាចបង្កើតសាច់ប្រាក់បានយ៉ាងម៉េចដើម្បីទូទាត់កាតព្វកិច្ចបំណុលរបស់ខ្លួន និងមាន​សមត្ថភាពចំណាយប្រតិបត្តិការរបស់ខ្លួន។ របាយការណ៍លំហូរសាច់ប្រាក់ មានសារៈសំខាន់ចំពោះតារាងតុល្យការ និងរបាយការណ៍ប្រាក់ចំណូល ហើយ​វាក័ជាផ្នែកចាំបាច់នៃរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនចាប់តាំងពីឆ្នាំ ១៩៨៧ ។

នៅក្នុងអត្ថបទនេះ យើងខ្ញុំ​នឹងបង្ហាញអ្នកអំពីរបៀបដែល CFS ត្រូវបានរៀបចំឡើងនិងរបៀបដែលអ្នកអាចប្រើវានៅពេលធ្វើការវិភាគក្រុមហ៊ុន។

តើត្រូវប្រើរបាយការណ៍លំហូរសាច់ប្រាក់យ៉ាងដូចម្តេច?

CFS អនុញ្ញាតឱ្យវិនិយោគិនយល់ពីរបៀបប្រតិបត្តិការរបស់ក្រុមហ៊ុនកំពុងដំណើរការ ថាតើប្រាក់មាន​ប្រភពមកពីណា ហើយតើត្រូវចំណាយលុយយ៉ាងដូចម្តេច។ CFS មានសារសំខាន់ព្រោះវាជួយវិនិយោគិនកំណត់ថាតើក្រុមហ៊ុនមួយកំពុងឈរជើងរឹងមាំខាងហិរញ្ញវត្ថុឬទេ។

ម៉្យាងវិញទៀតម្ចាស់បំណុលអាចប្រើ CFS ដើម្បីកំណត់ថាតើសាច់ប្រាក់អាចរកបានមាន​ប៉ុន្មាន (សំដៅដល់សាច់ប្រាក់ដែល​ងាយបំលែង​បាន) សម្រាប់ក្រុមហ៊ុនដើម្បីមាន​លទ្ធភាព​ក្តោប​ចំណាយប្រតិបត្តិការ និងអាចទូទាត់បំណុលរបស់ខ្លួនបាន។

គំរូលំហូរសាច់ប្រាក់នេះដកស្រង់ចេញពី​ https://templates.office.com/

BIC TEMPLATE ACCOUNT – 0007 – របាយការណ៍លំហូរសាច់ប្រាក់សំរាប់អាជីវកម្ម​តូច