បញ្ជីផ្ទៀងផ្ទាត់ពត៌មានសម្រាប់ការបើកអាជីវកម្មថ្មី

ឧបករណ៍នេះមានគោលបំណងដើម្បីជួយអ្នក ឱ្យឆ្លងកាត់បញ្ហាទាំងអស់ដែលអ្នក គួរតែពិចារណាក្នុងការចាប់ផ្តើមអាជីវកម្មថ្មីមួយ។ អ្នកអាចសម្របតាមវា ដើម្បីឆ្លុះបញ្ចាំង ពីតម្រូវការអាជីវកម្មរបស់អ្នក ពីប្រភេទអតិថិជន ផលិតផល និងពីសេវាកម្មដែលអ្នក ផ្តល់ជូន។

 

1.   ពិនិត្យមើលការលើកទឹកចិត្តរបស់អ្នកដើម្បីភាពជាម្ចាស់លើអាជីវកម្ម និងជ្រើសរើសមុខជំនួញ ដែលសមស្របសម្រាប់អ្នក

·           គោលដៅផ្ទាល់ខ្លួន និងការលើកទឹកចិត្ត

·           ជំនាញផ្ទាល់ខ្លួន

 

2.   វាយតម្លៃពីលទ្ធភាពនៃអាជីវកម្មដែលអ្នកបានជ្រើសរើស

·           គណនាការព្យាករហិរញ្ញវត្ថុដែលមិនរាប់បញ្ចូលលើប្រាក់កម្ចី

·           ត្រូវដឹងថាតើការចំណយលើជីវភាពរស់នៅរបស់អ្នកនឹងកើតឡើងពីឆ្នាំដំបូង

·           ត្រូវប្រាកដថាគ្រួសាររបស់អ្នកចូលរួមដឹងឭពីរឿងនេះ

 

3.   ពិចារណាពីតម្រូវការចាប់ផ្តើមដំបូង និងចំនុចទូទៅ

·           ទម្រង់លក្ខណៈច្បាប់របស់អង្គការ/ស្ថាប័ន

·           រៀនពី លិខិតអនុញ្ញាត អជ្ញាប័ណ្ណ លិខិតបទដ្ឋាន និងបទប្បញ្ញត្តិនានា ដែលអាចអនុវត្តបានចំពោះប្រភេទអាជីវកម្មរបស់អ្នក

·           កំណត់នូវជំហាននានាដើម្បីបង្កើតអង្គភាពអាជីវកម្មស្របច្បាប់

·           កំណត់នូវប្រភេទកំណត់ត្រាដែលត្រូវរក្សាទុកសម្រាប់គោលបំណងពន្ធ

·           កំណត់នូវប្រភេទនៃប្រព័ន្ធរក្សាទិន្នន័យ និងការគ្រប់គ្រងសម្រាប់ការគ្រប់ គ្រងផ្ទៃក្នុង

·           កំណត់នូវតម្រូវការអាជីពៈ កំណត់ទីផ្សារ ការផ្សាយពាណិជ្ជកម្ម ទម្រង់ច្បាប់ គណនេយ្យ ពន្ធអាករ ធានារ៉ាប់រង និងធនាគារ

 

4.   បង្កើតផែនការអាជីវកម្មរបស់អ្នក

·           បង្កើតផែនការអាជីវកម្មមួយ

·           គិតគូរអំពីព័ត៌មានលម្អិត

·           ពិនិតឡើងវិញ និងសម្របខ្លួនជាទៀងទាត់

·           ជ្រើសរើសឈ្មោះអាជីវកម្ម និងកំណត់កាលបរិច្ឆេទចាប់ផ្តើម

·           ជ្រើសរើសទីកន្លែង / ការិយាល័យដែលមានទំហំគ្រប់គ្រាន់

·           កំណត់អត្តសញ្ញាណអតិថិជន និងដៃគូប្រកួតប្រជែងរបស់អ្នក

·           បង្កើតផែនការទីផ្សារមួយ

 

5.   បង្កើតសំណើហិរញ្ញវត្ថុរបស់អ្នក និងទទួលបានដើមទុនដំបូង

 

6.   បញ្ចប់ការតម្រូវឱ្យចាប់ផ្តើមឡើងទាំងអស់

·           បំបែកខ្លួនអ្នកពីអាជីវកម្មរបស់អ្នក

·           ចុះហត្ថលេខា និងចុះកិច្ចសន្យាជួល

·           ដាក់ពាក្យសុំ និងទទួលបានអាជ្ញាប័ណ្ណអាជីវកម្ម បង់ថ្លៃលិខិតអនុញ្ញាត និងថ្លៃឈ្នួល

·           ទទួលបានសេវាកម្មប្រើប្រាស់មួយចំនួន ។ល។

·           ទទួលបានគ្រឿងសង្ហារឹម និងឧបករណ៍

·           រចនា និងបោះពុម្ពកាតពាណិជ្ជកម្ម

·           បើកគណនីធនាគារអាជីវកម្មមួយ

·           រៀបរាប់អំពីទំរង់អតិថិជន / អ្នកផ្តល់សេវា និងកិច្ចសន្យានានា

·           បង្កើតប្រព័ន្ធគណនេយ្យរបស់អ្នក

·           ទទួលបានការធានារ៉ាប់រងអាជីវកម្ម

·           បើកវែបសាយ និងចុះបញ្ជីក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម (នៅពេលដែលអនុវត្ត)