ការចុះប្រតិបត្តិការសមតុល្យដើមគ្រា

បន្ទាប់ពីរៀបចំ និងកំណត់ព័ត៌មានទាំងអស់រួចរាល់ ឥឡូវនេះអ្នកត្រូវចាប់ផ្តើមបញ្ចូលសមតុល្យដើមគ្រាមុនពេលអ្នកចាប់ផ្តើមប្រើ    ប្រាស់។ អ្នកត្រូវដឹងថាសមតុល្យដើមគ្រាគឺត្រូវការបញ្ចូលជាចាំបាច់ប្រសិនបើអាជីវកម្មរបស់អ្នកមានដំណើរការពីមុនមក​។ ទោះជាយ៉ាងណា ប្រសិនបើអ្នកកំពុងប្រើ BanhJi សម្រាប់អាជីវកម្មថ្មី អ្នកមិនត្រូវការសមតុល្យដើមគ្រានោះឡើយ។ អ្វីដែលសំខាន់នោះគឺអ្នកត្រូវមានបញ្ជីអតិថិជន បញ្ជីអ្នកផ្គត់ផ្គង់ និងបញ្ជីសន្និធិ ដែលត្រូវមានមុនពេលចុះប្រតិបត្តិការ។ ខាងក្រោមជាគំរូសម្រាប់ការចុះប្រតិបត្តិការសមតុល្យដើមគ្រា។

 

  ប្រភេទ របៀបនៃការកក់ត្រា ទំព័រ &មុខងារ ឧទាហរណ៍
គណនីអតិថិជន(វិក្កយ  បត្រមិនទាន់ទូទាត់) កក់ត្រាវិក្កយបត្រដែលមិនទាន់ទូទាត់នៅក្នុងទំព័រអតិថិជន ដោយប្រើ​”Opening balance item” កក់ត្រាតែចំនួនដែលនៅជំពាក់ និងកាលបរិច្ឆេទដូចនឹងវិក្កយបត្រដើម ទំព័រអតិថិជន- វិក័យបត្រ័

 

ប្រាក់កក់ និងប្រាក់បង់មុនរបស់អតិថិជន កក់ត្រាប្រាក់កក់អតិថិជននៅក្នុង ទំព័រអតិថិជនដោយជ្រើសយកគណនីចំណេញរក្សាទុក (Retained Earnings)។​ កាលបរិច្ឆេទនៃការកត់ត្រាត្រូវដូចគ្នានឹង​កាលបរិច្ឆេទប្រាក់កក់របស់អតិថិជន  ដើម។ ទំព័រអតិថិជន-ប្រាក់កក់
គណនីអ្នកផ្គត់ផ្គង់ (វិក្កយបត្រមិនទាន់ទូទាត់) កក់ត្រាវិក្កយបត្រដែលមិនទាន់ទូទាត់នៅក្នុងទំព័រអ្នកផ្គត់ផ្គង់ ដោយប្រើ​”Opening balance item” កក់ត្រាតែចំនួនដែលនៅជំពាក់ និងកាលបរិច្ឆេទដូចនិងវិក្កយបត្រដើម ទំព័រផ្គតផ្គង់- ការទិញ
ប្រាក់កក់ និងប្រាក់បង់មុនទៅអ្នកផ្គត់ផ្គង់ កក់ត្រាប្រាក់កក់ទៅអ្នកផ្គត់ផ្គង់នៅក្នុងទំព័រអ្នកផ្គត់ផ្គង់ដោយជ្រើសយកគណនីចំណេញរក្សាទុក (Retained Earnings) ។​ កាលបរិច្ឆេទនៃការកត់ត្រាត្រូវដូចគ្នានឹង​កាលបរិច្ឆេទប្រាក់កក់ទៅអ្នកផ្គត់ផ្គង់ដើម។ ទំព័រផ្គតផ្គង់- ប្រាក់កក់
សន្និធិ រៀបចំការចុះកែតម្រូវសន្និធិនៅក្នុងទំព័រផលិតផល/សេវាកម្ម។ នៅពេលដែលអ្នកបញ្ចូលសន្និធិ អ្នកត្រូវបញ្ចូលថ្លៃដើមនៃសន្និធិទាំងនោះ។ សូមបញ្ចូលចំនួនសនិ្នធិនៃសមតុល្យដើម​គ្រា​ នៅក្នុងប្រអប់​ “រាប់សន្និធិ” និងជ្រើសយកគណនីចំណេញរក្សាទុក (Retained Earnings)ក្នុងគណនី។ សូមប្រុងប្រយ័ត្នជាមួយនឹងរង្វាស់ឯកតា ទំព័រផលិតផលនិងសេវា –
គណនីប្រាក់បុរេប្រទាន(បុគ្គលិក) អ្នកអាចតាមដាន ប្រាក់បុរេប្រទានទៅតាមបុគ្គលិក  ដោយកត់ត្រារាល់បុរេប្រទា​នដែលមិនទាន់ទូទាត់ នៅក្នុងទំព័រគណនេយ្យ ហើយយក បុរប្រទាន។ អ្នកត្រូវជ្រើសយកគណនីចំណេញរក្សាទុក​ (32500 Retained Earnings) នៅក្នុងប្រអប់គណនីសាច់ប្រាក់ ទំព័រគណនី –បុរេប្រទាន
 

 

 

សាច់ប្រាក់, ទ្រព្យសកម្មរយះវែង, បំណុលផ្សេងៗនិង មូលធន រៀបចំកត់ត្រាតាមទិនានុប្បវត្តិ (Journal Entry) នៅទំព័រគណនេយ្យសម្រាប់ប្រតិបត្តិការទាំងនេះ តាមធាតុនៃគណនី (Cr និង Dr។ ) ដោយចូលទៅផ្ទាំងគណនី។ កាលបរិច្ឆេទនៃទិនានុប្បវត្តិ គួរតែមុនថ្ងៃចាប់ផ្តើមសារពើពន្ធ ទំព័រគណនី – ទិនានុប្បវត្តិ

 

ឧទាហរណ៍​ (ក): គណនីអតិថិជនដើមគ្រា

Œ សូមជ្រើសកាលបរិច្ឆេទ និងលេខវិក្កយបត្រ ដូចនឹងវិក្កយបត្រដើម

 សូមជ្រើសយក “Opening Balance Items” ដែលមានស្រាប់ អ្នកមិនចាំបាច់ត្រូវបង្កើតវាឡើយ។

Ž ចំនួនទឹកប្រាក់ដែលនឹងកត់ត្រាត្រូវរួមបញ្ចូល   ពន្ធ។ ហេតុនេះសូមកុំជ្រើសរើសពន្ធណាមួយនៅទីនេះ។

ឧ ខ: គណនីប្រាក់កក់អតិថិជនដើមគ្រា

Œ សូមជ្រើសរើសកាលបរិច្ឆេទនិងលេខវិក្កយ បត្រ ដូចនៅក្នុងលេខវិក្កយបត្រប្រាក់កក់ដើម។ សូមជ្រើសរើសអតិថិជនអោយបានត្រឹមត្រូវ

 សូមជ្រើសរើសគណនីប្រាក់កក់អតិថិជន

Ž ជ្រើសយកគណនីប្រាក់ចំណូលរក្សាទុក “32500-Retained Earnings” និងបំពេញចំនួនសរុបដែលនៅសល់ នៅក្នុងប្រអប់

ឧទាហរណ៍ គ:​ គណនីអ្នកផ្គត់ផ្គង់ដើមគ្រា

Œ សូមជ្រើសរើសកាលបរិច្ឆេទនិងលេខវិក្កយបត្រ ដូចនៅក្នុងវិក្កយប័ត្រដើម

 សូមជ្រើសរើស Cr ហើយជ្រើសគណនីជំពាក់អ្នកផ្គត់ផ្គង់នៅក្នុងតារាងគណនី

Ž សូមជ្រើសយក “Opening Balance Items” ដែលមានស្រាប់ អ្នកមិនចាំបាច់ត្រូវបង្កើតវាឡើយ ចំនួនទឹកប្រាក់ដែលនឹងកត់ត្រាត្រូវរួមបញ្ចូលពន្ធ។ ហេតុនេះសូមកុំជ្រើសរើសពន្ធណាមួយនៅទីនេះ។

អត្ថបទទាក់ទង