បញ្ជីផ្ទៀងផ្ទាត់នេះនឹងជួយអ្នកឱ្យគិតអំពីព័ត៌មានដែលអ្នកគួរទទួលបាន មុនពេលឈានទៅដល់កិច្ចព្រមព្រៀងសិទ្ធិអាជីវកម្ម។ ស្វែងរកព័ត៌មានឱ្យបានច្រើនតាមដែលអ្នកអាចធ្វើបានអំពីសិទ្ធិអាជីវកម្ម។ សូមអានរាល់ឯកសារនិងកិច្ចព្រមព្រៀងដោយយកចិត្តទុកដាក់ហើយមិនត្រូវចុះហត្ថលេខាលើអ្វីទាំងអស់ដោយមិនបានស្វែងយល់ជាមុន។ អ្នកអាចប្រើវាដើម្បីឆ្លុះបញ្ចាំងពីតម្រូវការអាជីវកម្ម ប្រភេទអតិថិជន ផលិតផល និង សេវាកម្មដែលអ្នកផ្តល់ជូន។ ស្វែងរកដំបូន្មានឯករាជ្យពី មេធាវី គណនេយ្យករ ឬ ទីប្រឹក្សាអាជីវកម្មនានាដែលមានបទពិសោធន៏ក្នុងលក់សិទ្ធិអាជីវកម្មផ្តាច់មុខ។
ថ្លៃទិញ សិទ្ធអាជីវកម្ម និងថ្លៃសួយសារអាក | · តើតម្លៃទិញដំបូងសិទ្ធិអាជីវកម្មដែលត្រូវបង់ដំបូងគេ ក្តោបលើសេវាកម្មឬផលិតផលអ្វីខ្លះ?
· តើល័ក្ខខ័ណ្ឌនៃការទូទាត់មានលក្ខណៈដូចម្តេចខ្លះ ដូចជា៖ ចំនួនទឹកប្រាក់ពេលវេលានៃការទូទាត់ បង់សរុបឬការបង់រំលស់ ការរៀបចំហិរញ្ញវត្ថុ ផ្សេងៗ? · តើការចំណាយបានរួមបញ្ចូលទាំងការបើកស្តុកផលិតផលដំបូង និងបរិក្ខានានា ឬទេ? · តើអ្នកលក់សិទ្ធអាជីវកម្ម ផ្តល់នូវហិរញ្ញប្បទានណាមួយ ឬផ្តល់ជំនួយក្នុងការស្វែងរកហិរញ្ញវត្ថុដែរឬទេ? · តើមានប្រាក់សួយសារតាមកាលកំណត់ដែរឬទេ? បើមាន តើពួកគេមានចំនួនប៉ុន្មានហើយតើពួកគេត្រូវបានកំណត់យ៉ាងដូចម្តេច? |
រយះពេល និងការបន្ត |
· ពាក្យដំបូងមាន រយៈពេលប៉ុន្មាន? · តើ អ្នកទិញហ្រ្វេនឆាយ នឹងមានសិទ្ធិបន្តដែរឬទេ? រយៈពេលប៉ុន្មាន? · តើត្រូវការថ្លៃសេវាបន្ថែមទេ? · តើម្ចាស់សិទ្ធិផ្តាច់មុខអាចធ្វើការកែប្រែទៅលើកិច្ចព្រមព្រៀងសិទ្ធិអាជីវកម្ម សិទ្ធិអំណាច និងសិទ្ធិផ្សេងៗលើការបន្តជាថ្មីបានដែរឫទេ? |
ដែនដី | · ផ្តាច់មុខឬមិនផ្តាច់មុខ
· តើ អ្នកទិញហ្រ្វេនឆាយs ផ្សេងទៀតនឹងត្រូវបានអនុញ្ញាតឱ្យចូលរួមប្រកួតប្រជែងនៅក្នុងតំបន់តែមួយដែរឬទេ? · តើ អ្នកទិញហ្រ្វេនឆាយ មានជម្រើសបដិសេធចំពោះសិទ្ធិផ្តាច់មុខណាមួយនៅក្នុងទឹកដីដើមប្រសិនបើវាមិនផ្តាច់មុខ? · តើព្រំដែនកំណត់ច្បាស់ទេ? · តើ អ្នកទិញហ្រ្វេនឆាយ ត្រូវមានទីតាំងអាជីវកម្មផ្ទាល់ខ្លួនដែរឬទេ? · តើ អ្នកទិញហ្រ្វេនឆាយ ត្រូវជួលទីតាំងអាជីវកម្មដែរឬទេ? តើអ្នកទិញហ្រ្វេនឆាយ នឹងត្រូវកាន់កាប់ដីជួល ឬ អ្នកលក់ហ្រ្វេនឆាយ ជាអ្នកកាន់កាប់ ហើយ អ្នកទិញហ្រ្វេនឆាយ Sublease ពី អ្នកលក់ហ្រ្វេនឆាយ |
ការអនុវត្តប្រតិបត្តិការ | · តើនិងតម្រូវអោយមានការគោរពយ៉ាងតឹងរឹងជាមួយនឹងលក្ខណៈបច្ចេកទេសរបស់ អ្នកលក់ហ្រ្វេនឆាយ និងការណែនាំប្រតិបត្តិការដែរឬទេ? (ឧទា. ម៉ោងប្រតិបត្តិការ ស្តង់ដារក្នុងការទាក់ទងជាមួយសាធារណៈនិង / ឬលើល័ក្ខខ័ណ្ឌបរិវេណនិងការតុបតែង កម្រិតអប្បបរមានៃដើមទុនធ្វើការនិង / ឬភាគហ៊ុន។ ល។)
· តើមាននិយមន័យនៃការលក់និងគោលដៅជាក់លាក់ដែលត្រូវបំពេញដែរឬទេ? · តើសារពើភ័ណ្ឌ ការផ្គត់ផ្គង់និងឧបករណ៍គួរត្រូវបានទិញពី អ្នកលក់ហ្រ្វេនឆាយ ឬក៏ អ្នកផ្គត់ផ្គង់ដែលត្រូវបានអនុញ្ញាតដោយ អ្នកលក់ហ្រ្វេនឆាយ? · តើកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខអាចនឹងចងអោយ អ្នកទិញហ្រ្វេនឆាយ ទៅលើកំរិតទិញអប្បបរមាលើវត្ថុធាតុដើមដែរឬទេ? · តើ អ្នកទិញហ្រ្វេនឆាយ តម្រូវឱ្យមានការចូលរួមដោយផ្ទាល់នៅក្នុងអាជីវកម្ម / ដើម្បីធ្វើការពេញម៉ោងដែរឬទេ? · ចំពោះ របាយការណ៍ កំណត់ត្រា របាយការណ៍ហិរញ្ញវត្ថុនិង សវនកម្ម។ តើរបាយការណ៍ត្រូវបញ្ជូនប៉ុន្មានដង? តើ អ្នកលក់ហ្រ្វេនឆាយ មានសិទ្ធិពេញលេញចូលពិនិត្យសៀវភៅគណនេយ្យរបស់ អ្នកទិញហ្រ្វេនឆាយ ដែរឬទេ? · តើមានរួមបញ្ចូល សេវាកម្មគណនេយ្យ / បញ្ជីគណនេយ្យដែររឺទេ? · តើមានតម្រូវការជាក់លាក់ណាមួយលើការផ្សាយពាណិជ្ជកម្មដែរឬទេ? តើការចំណាយលើការផ្សព្វផ្សាយពាណិជ្ជកម្ម និង ការផ្សព្វផ្សាយត្រូវបានបែងចែកយ៉ាងដូចម្តេច? |
ពាណិជ្ជសញ្ញា | · តើ អ្នកលក់ហ្រ្វេនឆាយ គឺជាម្ចាស់ផ្តាច់មុខនៃពាណិជ្ជសញ្ញាឬ?
· តើ អ្នកទិញហ្រ្វេនឆាយ មានកាតព្វកិច្ចបង្ហាញពាណិជ្ជសញ្ញារបស់ អ្នកលក់ហ្រ្វេនឆាយ និងប្រើប្រាស់ផ្លាកយីហោ នេះដែរឬទេ? · តើរាល់ពាណិជ្ជសញ្ញា ឈ្មោះពាណិជ្ជកម្ម ឬ សញ្ញាផ្សេងទៀត មានការកំណត់ខ្នាតអត្តសញ្ញាណបានពេញលេញនិងខុសគ្នាយ៉ាងដូចម្តេចខ្លះ និងថាតើមានបញ្ជាក់ច្បាស់ទេថា ថ្ងៃក្រោយអាចនឹងមានការជ្រៀតជ្រែកឬលុបចោលណាមួយដែលអាចកើតមានដោយសារវិវាទដែលមិនទាន់សម្រេចរបស់អ្នកលក់ហ្វ្រេនឆាយ? |
ការធានារ៉ាប់រងនិង សំណង | · តើអ្នកលក់ហ្វ្រេនឆាយមានផែនការធានារ៉ាប់រងជាក្រុមទេ? បើគ្មានទេ តើការតំរូវអោយមានប្រភេទធានារ៉ាប់រងអ្វីខ្លះ? នៅកម្រិតសំណងប៉ុណ្ណា ហើយតម្លៃប៉ុន្មាន?
· តើអ្នកលក់ហ្វ្រេនឆាយគួរតែជាអ្នកយល់ព្រមលើការធានារ៉ាប់រងឬទេ ហើយ តើគាត់ត្រូវការច្បាប់ចម្លងនៃការធានារ៉ាប់រងដែរឬទេ? · តើ អ្នកទិញហ្រ្វេនឆាយ គួរសងសងជំងឺចិត្តដល់ អ្នកលក់ហ្រ្វេនឆាយដោយរបៀបណា ដោយផ្អែកតាមកិច្ចសន្យាប្រតិបត្តិការអាជីវកម្មដែលទទួលបានសិទ្ធិអាជីវកម្មមក? · តើមានការធានាផ្ទាល់ខ្លួនដែរឬទេ? តើលក្ខខណ្ឌអ្វីខ្លះ? |
ការបញ្ចប់ | · និយមន័យនៃការបំពាននានា។
· តើកិច្ចព្រមព្រៀងហ្វ្រេនឆាយនេះ អាចត្រូវបានបញ្ចប់ភ្លាមៗ ឬក៏ អ្នកលក់ហ្រ្វេនឆាយ មានកាតព្វកិច្ចផ្តល់ការជូនដំណឹងដល់អ្នកទិញហ្រ្វេនឆាយ នូវរយៈពេលដែលសមហេតុផលដើម្បីដោះស្រាយដែរឬទេ? · តើអ្នកលក់ហ្វ្រេនឆាយ មានសិទ្ធិបញ្ចប់កិច្ចព្រមព្រៀងទាំងស្រុង ប្រសិនបើលក្ខខណ្ឌខ្លះមិនត្រូវបានបំពេញទាំងក្នុងកំឡុងពេល រឺ នៅចុងបញ្ចប់នៃប្រតិបត្តិការណ៍? · ក្រោមលក្ខខណ្ឌអ្វីខ្លះ (ជំងឺ។ ល។ ) ដែល អ្នកទិញហ្រ្វេនឆាយ អាចបញ្ឈប់កិច្ចព្រមព្រៀងបាន? ក្នុងករណីបែបនេះតើកាតព្វកិច្ចនៃការបញ្ឈប់ខុសគ្នាទេ? · ក្នុងករណីមរណភាពឬអសមត្ថភាពរបស់ អ្នកទិញហ្រ្វេនឆាយ តើអ្នកលក់ហ្វ្រេនឆាយអាចប្រគល់ទៅឱ្យ ប្តីប្រពន្ធ កូន ឬ អ្នកស្នងមរតកផ្សេងទៀតបានទេ? បើដូច្នេះ តើមានកម្រៃណាបន្ថែមដែលត្រូវបង់ ឬ កិច្ចព្រមព្រៀងតំរូវអោយមានការចុះហត្ថលេខាជាថ្មី? · តើ អ្នកលក់ហ្រ្វេនឆាយ អាចមានសិទ្ធិទិញអាជីវកម្មដែលទទួលបានដំណើរការមកវិញទេ? បើអញ្ចឹងតើតម្លៃប៉ុន្មាន? · តើ អ្នកលក់ហ្រ្វេនឆាយ មានសិទ្ធិបដិសេធមុនក្នុងការទិញអាជីវកម្មផ្តាច់មុខទេ? តើតម្លៃប៉ុន្មាន? · តើ អ្នកទិញហ្រ្វេនឆាយ ត្រូវបានអនុញ្ញាតិអោយដាក់ទ្រព្យបញ្ចាំ ឬ ដាក់ជាទ្រព្យធានា នូវកិច្ចព្រមព្រៀងហ្វ្រេនឆាយដោយគ្មានការយល់ព្រមពី អ្នកលក់ហ្រ្វេនឆាយ បានទេ? |
ការមិនប្រកួតប្រជែង/
ការសម្ងាត់ |
· តើកិច្ចព្រមព្រៀងមិនប្រកួតប្រជែងមានសុពលភាពទាំងក្នុងអំឡុងពេលនិងក្រោយពេលបញ្ចប់កិច្ចព្រមព្រៀងសិទ្ធិអាជីវកម្មឬទេ?
· តើគំលាតរយៈពេលប៉ុន្មានអាចធ្វើបាន បន្ទាប់ពីកិច្ចព្រមព្រៀងផ្តាច់មុខត្រូវបានបញ្ចប់? · ក្នុងតំបន់ណាខ្លះ? |
ផ្សេងៗ | · តើមានច្បាប់រដ្ឋមានដែនសមត្ថកិច្ចផ្លូវច្បាប់គ្រប់គ្រងទំនាក់ទំនងពាណិជ្ជកម្មរវាង អ្នកលក់ហ្រ្វេនឆាយ / អ្នកទិញហ្រ្វេនឆាយ រួមទាំងបទប្បញ្ញត្តិកិច្ចសន្យា ការរៀបចំហិរញ្ញវត្ថុនិងការបញ្ចប់អាណត្តិដែរឬទេ? បើមាន តើកិច្ចសន្យាបំពេញតាមតម្រូវការទាំងអស់ទេ? |
BIC BIZ DEV – បញ្ជីផ្ទៀងផ្ទាត់ក្នុងការទិញសិទ្ធអាជីវកម្ម