របៀបបង្កើតផែនការអាជីវកម្ម

មិនថាអ្នកទើបតែបើកដំណើរការអាជីវកម្មថ្មី ឬបានគ្រប់គ្រង និងកំពុងដំណើរការអាជីវកម្មអស់រយៈពេលជាច្រើនឆ្នាំមកហើយនោះទេ -ប្រការដែលសំខាន់ខ្លាំងនោះ គឺការមានផែន ការអាជីវកម្មមួយ។ រាល់អាជីវកម្មទាំងអស់ត្រូវមានផែនការអាជីវកម្មជាសំណេរលាយលក្ខ   អក្សរ។ មិនថាវាជាការផ្តល់ទិសដៅ ឬជាការទាក់ទាញវិនិយោគិនទេ តែផែនការអាជីវកម្មគឺសំខាន់ណាស់សម្រាប់ភាពជោគជ័យរបស់ស្ថាប័នអ្នក។ ប៉ុន្តែតើអ្នកនឹងរៀបចំសរសេរផែនការ អាជីវកម្មដោយរបៀបណា?

ផែនការអាជីវកម្មមួយរួមមាន:

  • សេចក្តីសង្ខេបប្រតិបត្តិ – ពណ៌នាពីទិដ្ឋភាពរួមនៃអាជីវកម្មរបស់អ្នក។
  • ការពិពណ៌នារបស់ក្រុមហ៊ុន – ពិពណ៌នាអំពីអ្វីដែលអ្នកត្រូវធ្វើ។
  • ការវិភាគទីផ្សារ -ការស្រាវជ្រាវលើឧស្សាហកម្ម ទីផ្សារ និងអ្នកប្រកួតប្រជែងរបស់អ្នក។
  • ការចាត់ចែង និងគ្រប់គ្រង – រចនាសម្ព័ន្ធគ្រប់គ្រង និងអាជីវកម្មរបស់អ្នក។
  • សេវាកម្ម ឬផលិតផល – ផលិតផល ឬសេវាកម្មដែលអ្នកកំពុងផ្តល់។
  • ទីផ្សារ និងការលក់ – ពីរបៀបដែលអ្នកនឹងធ្វើទីផ្សារអាជីវកម្មរបស់អ្នក និងយុទ្ធសាស្រ្តលក់របស់អ្នក។
  • ការស្នើសុំមូលនិធិ – ចំនួនទឹកប្រាក់ដែលអ្នកត្រូវការក្នុងរយៈពេលពី ៣ ទៅ ៥ ឆ្នាំ។
  • ការប៉ាន់ប្រមាណតម្រូវការហិរញ្ញវត្ថុ – ព័ត៌មានផ្គត់ផ្គង់ដូចតារាងតុល្យការ។
  • ឧបសម្ព័ន្ធ – ផ្នែកនៃជម្រើសមួយដែលរួមមានប្រវត្តិសង្ខេប និងការអនុញ្ញាត្តិ។

១. ការស្រាវជ្រាវ ស្រាវជ្រាវ និងស្រាវជ្រាវ

លោក Bill Pirraglia ដែលជាអតីតប្រធានគ្រប់គ្រងហិរញ្ញវត្ថុ និងការគ្រប់គ្រងជាន់ខ្ពស់បានសរសេរថា “ស្រាវជ្រាវ និងវិភាគពីផលិតផលរបស់អ្នក ពីទីផ្សាររបស់អ្នក និងជំនាញលើវត្ថុបំណងរបស់អ្នក ត្រូវពិចារណាចំណាយពេលវេលាទ្វេរដងក្នុងការស្រាវជ្រាវ ការវាយតម្លៃ និងការគិតដូចដែលអ្នកចំណាយពិតប្រាកដក្នុងការសរសេរផែនការអាជីវកម្ម” ។

ដើម្បីសរសេរផែនការល្អឥតខ្ចោះ​ អ្នកត្រូវស្គាល់ក្រុមហ៊ុនរបស់អ្នក ផលិតផលរបស់អ្នកការប្រកួតប្រជែង និងទីផ្សាររបស់អ្នកយ៉ាងជិតស្និទ្ធ។

នៅក្នុងន័យផ្សេងទៀត វាជាការទទួលខុសត្រូវរបស់អ្នកដើម្បីដឹងនូវអ្វីគ្រប់យ៉ាងដែលអ្នកអាចធ្វើបានអំពីអាជីវកម្ម និងឧស្សាហកម្មរបស់អ្នកដែលអ្នកកំពុងឈានចូល។ អានអ្វីគ្រប់យ៉ាងដែលអ្នកអាចធ្វើបានអំពីឧស្សាហកម្មរបស់អ្នកហើយនិយាយជាមួយអ្នកស្តាប់របស់អ្នក។

. កំណត់គោលបំណងនៃផែនការរបស់អ្នក

ផែនការអាជីវកម្ម ដូចដែលបានកំណត់ដោយសហគ្រិន គឺជា “ឯកសារជាលាយ លក្ខណ៍អក្សរពិពណ៌នាអំពីលក្ខណៈនៃជំនួញ យុទ្ធសាស្រ្តនៃការលក់ និងទីផ្សារ និងប្រវត្តិហិរញ្ញវត្ថុ និងរួម​ទាំងរបាយការណ៍ប្រាក់ចំណេញ និងខាត “។ ទោះជាយ៉ាងណាផែនការអាជីវកម្មរបស់អ្នកអាចបម្រើក្នុងគោលបំណងច្រើនខុសៗគ្នា។

ក្នុងនាមជាសហគ្រិនបានកត់សម្គាល់ថា វាក៏ជា “ផែនទីនាំផ្លូវមួយដែលផ្តល់ទិសដៅអោយអាជីវកម្មមួយអាចរៀបចំផែនការអនាគតរបស់ខ្លួន និងជួយឱ្យវាជៀសវាងការប៉ះទង្គិចនៅតាមដងផ្លូវ” ។ នោះជារឿងសំខាន់ដែលត្រូវចងចាំក្នុងចិត្ត ប្រសិនបើអ្នកមានប្រាក់ដោយខ្លួនឯង ឬចាប់ផ្ដើមបើកដំណើរការអាជីវកម្មរបស់អ្នក។ ប៉ុន្តែប្រសិនបើអ្នកចង់ទាក់ទាញវិនិយោគិនឲ្យបានច្រើននោះ ផែនការរបស់អ្នកនឹងមានគោលបំណងខុសគ្នាមួយ ហើយអ្នកនឹងត្រូវសរសេរផែនការរបស់អ្នកដែលផ្តោតសំខាន់លើពួកគេដូច្នេះវានឹងត្រូវធ្វើយ៉ាងច្បាស់លាស់ និងសង្ខេបតាមអ្វីដែលអាចធ្វើទៅបាន។ នៅពេលអ្នកកំណត់ផែនការរបស់អ្នក ត្រូវប្រាកដថាអ្នកបានកំណត់គោលដៅទាំងនេះដោយផ្ទាល់ខ្លួនផងដែរ។

៣. បង្កើតប្រវត្តិក្រុមហ៊ុន

ប្រវត្តិក្រុមហ៊ុនរបស់អ្នករួមមានប្រវត្តិនៃស្ថាប័នរបស់អ្នក ផលិតផល ឬសេវាកម្មអ្វីដែលអ្នកផ្តល់ជូន ទីផ្សារគោលដៅ និងក្រុមអតិថិជនរបស់អ្នក ធនធានរបស់អ្នក របៀបដែលនឹងត្រូវដោះស្រាយបញ្ហា និងអ្វីដែលធ្វើឱ្យអាជីវកម្មរបស់អ្នកមានឯកលក្ខណៈភាព។ នៅពេលខ្ញុំពង្រាងកែឆ្នៃប្រវត្តិរូបរបស់ក្រុមហ៊ុនខ្ញុំ ខ្ញុំតែងដាក់វានៅលើទំព័រ “អំពីយើង”។

ប្រវត្តិរូបរបស់ក្រុមហ៊ុន តែងតែត្រូវបានរកឃើញនៅលើវេបសាយផ្លូវការរបស់ក្រុមហ៊ុននិងត្រូវបានប្រើដើម្បីទាក់ទាញអតិថិជន និងទេពកោសល្យជំនាញ។ ទោះជាយ៉ាងណា ប្រវត្តិរបស់អ្នកអាចត្រូវបានប្រើដើម្បីពិពណ៌នាអំពីក្រុមហ៊ុនរបស់អ្នកនៅក្នុងផែនការអាជីវកម្មរបស់អ្នក។ វាមិនត្រឹមតែជាធាតុផ្សំសំខាន់នៃផែនការអាជីវកម្មរបស់អ្នកប៉ុណ្ណោះទេ វាក៏ជាផ្នែកមួយដែលបានសរសេរជាដំបូងនៅក្នុងផែនការផងដែរ។

៤. រៀបចំឯកសារពីគ្រប់ទិដ្ឋភាពទាំងអស់នៃអាជីវកម្មរបស់អ្នក

វិនិយោគិនចង់ឲ្យមានការធានាថាជំនួញរបស់អ្នកនឹងធ្វើឱ្យពួកគេបានទទួលកម្រៃ។ ដោយសារតែការរំពឹងទុកនេះ វិនិយោគិនភាគច្រើនចង់ដឹងពីអ្វីៗគ្រប់យ៉ាងអំពីមុខជំនួញរបស់អ្នក។ ដើម្បីជួយក្នុងដំណើរការនេះ ចូរកត់ត្រាអ្វីគ្រប់យ៉ាងពីការចំណាយរបស់អ្នក ពីលំហូរសាច់ប្រាក់ និងការព្យាករណ៍ឧស្សាហកម្ម។ ដូចគ្នានេះផងដែរកុំភ្លេចលំអិតព័ត៌មានដែលទំនងកើតឡើងតិចតួច ដូចជាយុទ្ធសាស្រ្តទីតាំងរបស់អ្នក និងកិច្ចព្រមព្រៀងអាជ្ញាបណ្ណនានា។

៥. មានផែនការទីផ្សារជាយុទ្ធសាស្រ្តក្នុងដៃ

ផែនការអាជីវកម្មដ៏អស្ចារ្យនឹងតែងតែរួមបញ្ចូលផែនការយុទ្ធសាស្រ្ត និងផែនការជ្រៀតជ្រែកទីផ្សារមួយ។ វាជាធម្មតារួមបញ្ចូលទាំងការទទួលសម្រេចបានដល់គោលដៅទីផ្សារមួយចំនួនដូចជា៖

  • ណែនាំផលិតផលថ្មីៗ
  • ពង្រីក ឬយកមកវិញនូវទីផ្សារសម្រាប់ផលិតផលដែលមានស្រាប់
  • បោះជំហានចូលទឹកដីថ្មីសម្រាប់ក្រុមហ៊ុន
  • បង្កើនការលក់នៅក្នុងផលិតផលជាក់លាក់មួយ ទីផ្សារ ឬជម្រើសតម្លៃ។ តើអាជីវកម្មនេះនឹងមកពីណា? ត្រូវផ្តល់ភាពជាក់លាក់។
  • លក់ខ្វែងគ្នា (ឬជាបាច់) ផលិតផលមួយជាមួយផលិតផលមួយទៀត
  • បញ្ចូលកិច្ចសន្យារយៈពេលវែងជាមួយអតិថិជនដែលចង់បាន
  • បង្កើនតម្លៃដោយមិនចាំបាច់កាត់បន្ថយតួលេខនៃការលក់
  • សម្រិតសម្រាំងផលិតផលមួយឡើងវិញ
  • មានយុទ្ធសាស្រ្តទីផ្សារមេជាចម្បង
  • បង្កើនផលិតកម្ម / ការផ្គត់ផ្គង់ផលិតផល

សហគ្រិនម្នាក់និយាយថា “គោលដៅទីផ្សារនីមួយៗគួរតែមានគោលដៅជាច្រើន (សំណុំរងនៃគោលបំណង) និងយុទ្ធសាស្ត្រដើម្បីសម្រេចគោលដៅទាំងនោះ” ។

នៅក្នុងផ្នែកគោលបំណងនៃផែនការទីផ្សាររបស់អ្នក​ អ្នកផ្តោតលើ ‘អ្វី’ និង ‘ហេតុអ្វី’ នៃភារកិច្ចទីផ្សារសម្រាប់ឆ្នាំខាងមុខ។ នៅក្នុងផ្នែកប្រតិបត្តិការ អ្នកផ្តោតលើការអនុវត្តជាក់ស្តែង កន្លែងដែលមមាញឹក និងរងសម្ពាធជាងគេថាអ្នកណា នៅទីកន្លែងណា នៅពេលណា និងដោយរបៀបណាដែលរងភាពសកម្មជាងគេ នេះគឺជាជីវិតនៅក្នុងទីលានទីផ្សារ។ ”

ជាការពិត ការសំរេចគោលបំណងទីផ្សារនឹងមានការចំណាយ។ “ផែនការទីផ្សាររបស់អ្នកត្រូវតែមានផ្នែកមួយដែលអ្នករៀបចំវិភាជន៍ថវិកាសម្រាប់សកម្មភាពនីមួយៗ ដែលបានគ្រោងទុក” ។ វានឹងមានប្រយោជន៍សម្រាប់អ្នកក្នុងការបង្កើតខ្ទង់ថវិកាផ្សេងៗដាច់ដោយឡែកសម្រាប់រយៈពេលធ្វើការ (ម៉ោងបុគ្គលិក) និងចំណាយខាងក្រៅ (ការចំណាយក្រៅហោប៉ៅ) ។

៦. សម្របតាមតម្រូវការអតិថិជនរបស់អ្នក

សហគ្រិនបាននិយាយថា “អ្នកអានដែលមានសក្តានុពលនៃផែនការអាជីវកម្មគឺជាក្រុមមួយដែលផ្លាស់ប្តូរដោយរាប់ពីធនាគារិក និងអ្នកវិនិយោគទុន ទៅបុគ្គលិក” ហើយ “បើទោះបី នេះជាក្រុមចំរុះក៏ដោយវាគឺជាដែនកំណត់មួយ។ ហើយប្រភេទអ្នកអាននីមួយៗ មានផលប្រយោជន៍ជាក់លាក់ជាតួយ៉ាង។ ប្រសិនបើអ្នកដឹងពីចំណាប់អារម្មណ៍ទាំងនេះនៅពីមុខ អ្នកត្រូវប្រាកដថាយកចិត្តទុកដាក់លើវាខណៈពេលរៀបចំគម្រោងផែនការមួយសម្រាប់អតិថិជនពិសេសនោះ»។

ឧទាហរណ៍ធនាគារិកនឹងចាប់អារម្មណ៍ខ្លាំងលើតារាងតុល្យភាព និងរបាយការណ៍    លំហូរសាច់ប្រាក់ ខណៈពេលដែលអ្នកវិនិយោគទុនដែលមានហានិភ័យកំពុងសម្លឹងមើលគោលគំនិតអាជីវកម្មមូលដ្ឋាន និងក្រុមអ្នកគ្រប់គ្រងរបស់អ្នក។ អ្នកចាត់ការនៅក្នុងក្រុមរបស់អ្នកទោះជាយ៉ាងណា នឹងត្រូវបានប្រើប្រាស់ផែនការដើម្បី “រំឭកខ្លួនគេអំពីគោលបំណង” ។

ដោយសារបញ្ហានេះ ត្រូវប្រាកដថាផែនការរបស់អ្នកអាចត្រូវបានកែសម្រួលដោយផ្អែកទៅលើក្រុមអតិថិជនដែលអានផែនការរបស់អ្នក។ ទោះជាយ៉ាងណាក៏ដោយ រក្សាការប្រែប្រួលទាំងនេះពីផែនការមួយទៅផែនការមួយទៀត។ នេះមានន័យថានៅពេលចែករំលែកការព្យាករហិរញ្ញវត្ថុ រក្សាទិន្នន័យនោះដូចគ្នានៅទូទាំងក្រុមប្រឹក្សាភិបាល។

៧. ពន្យល់ពីមូលហេតុដែលអ្នកយកចិត្តទុកដាក់

មិនថាអ្នកកំពុងចែករំលែកផែនការរបស់អ្នកជាមួយអ្នកវិនិយោគិនម្នាក់ អតិថិជនឬសមាជិកក្រុមទេ ផែនការរបស់អ្នកត្រូវតែបង្ហាញថាអ្នកពិតជាស្រួចស្រាវ ប្តេជ្ញាចិត្ត និងយកចិត្តទុកដាក់ចំពោះអាជីវកម្ម និងផែនការរបស់អ្នក។ អ្នកអាចពិភាក្សាអំពីកំហុសដែលអ្នកបានរៀនសូត្រ បញ្ហាដែលអ្នកសង្ឃឹមថានឹងដោះស្រាយ សម្រង់តម្លៃរបស់អ្នក និងអ្វីដែលធ្វើអោយអ្នកឈរចេញពីការប្រកួតប្រជែង។

នៅពេលខ្ញុំចាប់ផ្តើមទូទាត់ប្រាក់ក្រុមហ៊ុនរបស់ខ្ញុំ ខ្ញុំបានកំណត់យកជ័យជម្នះពីពិភពលោក។ ខ្ញុំចង់ផ្លាស់ប្តូររបៀបទូទាត់ប្រាក់ដែលបានធ្វើ និងធ្វើឱ្យវាកាន់តែងាយស្រួលសម្រាប់នរណាម្នាក់ នៅគ្រប់ទីកន្លែងលើពិភពលោកដើម្បីធ្វើការបង់ប្រាក់ដល់អ្នកណាម្នាក់ដោយតម្លៃតិចតួចរហូតមិនគិតថ្លៃ។ ខ្ញុំបានពន្យល់ពីមូលហេតុដែលខ្ញុំចង់កសាងរឿងនេះ។ មហិច្ឆតារបស់ខ្ញុំបង្ហាញតាមរយៈអ្វីគ្រប់យ៉ាងដែលខ្ញុំធ្វើ។

ដោយពន្យល់ពីមូលហេតុដែលអ្នកខ្វល់អំពីអាជីវកម្មរបស់អ្នក បង្កើតទំនាក់ទំនងផ្លូវចិត្តជាមួយអ្នកដ៏ទៃ ដូច្នេះពួកគេនឹងគាំទ្រដល់ដំ