គណនាបរិមាណសាច់ប្រាក់ដែលអ្នកត្រូវការដើម្បីចាប់ផ្តើមមុខជំនួញថ្មីដោយប្រើសន្លឹកកិច្ចការតម្រូវការសាច់ប្រាក់បឋម។
ថ្លៃចំណាយក្នុងការចាប់ផ្តើមអាជីវកម្មគឺត្រូវបានប៉ាន់ប្រមាណទាប។ ជាអប្បបរិមា សហគ្រិនថ្មីគួរតែពិចារណា ពីលំហូរសាច់ប្រាក់ផ្ទាល់ខ្លួន និងអាជីវកម្មរយៈពេលប្រាំមួយខែ ដើម្បីជាទុនគំនិតគិតពីការចំណាយដំបូងដែលពួកគេនឹងត្រូវទទួល។ ចូរបំពេញតារាងក្នុងឯកសារ Excel ដែលអ្នកអាចទាញយកបានខាងក្រោម។ តារាងសង្ខេបនឹងផ្តល់នូវទិដ្ឋភាពទូទៅនៃការចំណាយសរុបរបស់អ្នកក្នុងរយៈពេលប្រាំមួយខែ។
នេះគឺជាឧបករណ៍សាមញ្ញ និងមានប្រសិទ្ធិភាពដែលត្រូវកែតម្រូវ និងប្រើប្រាស់ដោយសហគ្រាសធុនតូច និងមធ្យមដែលកំពុងធ្វើការលើគ្រប់វិស័យ។ អ្នកអាចសម្រួលតម្រូវតាមវាដើម្បីឆ្លុះបញ្ចាំងពីតម្រូវការអាជីវកម្មរបស់អ្នក ប្រភេទអតិថិជន ផលិតផល និងសេវាកម្មដែលអ្នកផ្តល់ជូន។
ការពិពណ៌នាឯកសារ
ឯកសារគឺជាគំរូសៀវភៅបញ្ជីជា Microsoft Excel ។ នៅពេលអ្នកទាញយកឯកសារអ្នកត្រូវចម្លងវាទៅរក្សាទុកក្នុង EXCEL \ XLSTART របស់អ្នកដើម្បីប្រើវា។
លក្ខណៈពិសេស
- ទាញយកគម្រូសៀវភៅបញ្ជីនេះតែមួយដង ហើយអាចប្រើវាម្ដងហើយម្ដងទៀត។
- សៀវភៅបញ្ជីអាចត្រូវបានប្ដូរតាមបំណងទាំងស្រុង – អ្នកអាចបន្ថែមឬលុបចំណុចណាមួយយ៉ាងឆាប់រហ័ស ឬកែប្រែទម្រង់ដើម្បីបំពេញតាមតម្រូវការរបស់អ្នក។
- សៀវភៅបញ្ជីនេះងាយស្រួលប្រើ។ គ្រាន់តែភ្ជាប់លេខរបស់អ្នកហើយវានឹងគណនាបរិមាណសាច់ប្រាក់ដែលត្រូវការដោយស្វ័យប្រវត្តិដើម្បីចាប់ផ្តើមអាជីវកម្មថ្មីរបស់អ្នក។
សម្រាប់ពត៌មានបន្ថែម
- បញ្ជីផ្ទៀងផ្ទាត់សម្រាប់ចាប់ផ្តើមអាជីវកម្មថ្មី
- របៀបបង្កើតវីដេអូគម្រោងអាជីវកម្ម
- គម្រោងអាជីវកម្មគំរូ