លិខិតសុំច្បាប់ ជាទំរង់លិខិតរដ្ឋបាលមួយ សំរាប់បុគ្គលិកម្នាក់ៗស្នើសុំការឈប់សំរាករបស់ខ្លួនតាមមូលហេតុរៀងៗខ្លួន ដោយអនុលោមតាមគោលការណ៍នានាដែលកំណត់ដោយក្រុមហ៊ុនឬអង្គភាព។ នេះជាទម្លាប់ល្អមួយសំរាប់បុគ្គលិកជូនដំណឹងនិងអនុវត្តក្នុងក្រុមហ៊ុនឬអង្គភាព។ លោក-អ្នក អាចធ្វើការកែតំរូវគម្រូលិខិតនេះ ទៅតាមទម្រង់នានាតាមការពេញចិត្ត។
អត្ថប្រយោជន៍៖
- សំរាប់បុគ្គលិក៖ បុគ្គលិកឬនិយោជិក អាចស្នើរសុំការឈប់សំរាកជាផ្លូវការដោយមានការជូនដំណឹងទៅកាន់ប្រធានរបស់ខ្លួន និងរងចាំការឆ្លើយរបស់ថ្នាក់លើរបស់ខ្លួន។
- សំរាប់ប្រធានផ្នែក៖ ទទួលដំណឹងជាមុននៅចំនួនបុគ្គលិកដែលត្រៀមសុំច្បាប់ឈប់សំរាក និងចំនួនបុគ្គលិកនៅសល់សំរាប់ការងារថ្ងៃខាងមុខ ដូចនេះ ពួកគាត់អាចចាត់ចែងលៃលកកំលាំងឬចំនួនអ្នកធ្វើការក្នុងការជំនួសឬជួយគ្នាក្នុងខណៈអវត្តមានអ្នកស្នើច្បាប់ឈប់សំរាក។ ក្នុងករណីមិនអាចអនុញ្ញាតិច្បាប់ឈប់សំរាកអោយបាន ប្រធានផ្នែកត្រូវផ្តល់ដំណឺងទៅបុគ្គលិកដែលស្នើច្បាប់នោះវិញដោយផ្អែកតាមមូលហេតុជាក់ស្តែងរបស់ខ្លួនឬរបស់អង្គភាព។
- សំរាប់ផ្នែករដ្ឋបាលនិងធនធានមនុស្ស៖ ទុកព័ត៌មាននិងទិន្នន័យក្នុងការវាយតំលៃការងារ