វីដេអូបំផុសគំនិត: មេរៀនដែលបានរៀនពីអាជីវកម្មដែលមានកំណើនខ្ពស់

រៀនពីអាជីវកម្មជំរុញកំណើនខ្ពស់ដើម្បីបំផុសគំនិតថាតើពួកគេបានប្រែក្លាយបញ្ហាប្រឈមនានាទៅជាជោគជ័យនៅក្នុងទីផ្សារដែលកំពុងរីកចម្រើនរបស់ពួកគេដូចម្តេច។ ខណៈពេលដែលភាគច្រើនមកពីតំបន់មជ្ឈឹមបូព៌ា និងអាហ្រ្វិកខាងជើង មេរៀនពិសោធន៍របស់ពួកគេឮសុះសាយជុំវិញសហគ្រិនទូទាំងពិភពលោក។

១. ឱកាសពីបញ្ហាប្រឈម

គ្រប់សហគ្រិនដែលមានកំណើនខ្ពស់នីមួយៗបានទទួលបទពិសោធន៍ដំបូងរបស់ពួកគេលើបញ្ហាដែលពួកគេបានជួបប្រទះនៅពេលពួកគេបានចាប់ផ្តើមអាជីវកម្មរបស់ពួកគេ។ នៅក្នុងផ្នែកនេះ សហគ្រិននាំមុខចំនួន ៦ ពន្យល់ពីវិធីសាស្ត្ររបស់ពួកគេដែលកែប្រែបញ្ហាប្រឈមឲ្យក្លាយជាគន្លឹះនៃភាពជោគជ័យរបស់ពួកគេ។

 

២. កសាងក្រុមដែលត្រឹមត្រូវ

លោក Khurram Mujtaba នាយកប្រតិបត្តិនៃក្រុមហ៊ុន Moftak Solutions មិនមានការចាប់អារម្មណ៍ទេ នៅពេលដែលអាជីវករអួតពីសារពើព័ន្ធរាប់លានដុល្លារដែលស្តុកទុកនៅក្នុងឃ្លាំងរបស់ពួកគេ។ លោកបានសង្កត់ធ្ងន់ថា: «ដើមទុនពិតប្រាកដនៅក្នុងមុខជំនួញគឺធនធានមនុស្ស។ គាត់បានអះអាងថា “ប្រសិនបើអ្នកអាចដាក់បញ្ចូលគ្នាជាមួយក្រុមការងារដែលមានសមត្ថភាព និងការយកចិត្តទុកដាក់ត្រឹមត្រូវអ្នកអាចសម្រេចបាននូវអ្វីៗគ្រប់យ៉ាង” សហគ្រិនប្រាំពីរនាក់យល់ស្របថាការស្វែងរកបុគ្គលិកដែលមានទេពកោសល្យ និងរឹងមាំគឺជាធាតុផ្សំដ៏សំខាន់ក្នុងការកសាងអាជីវកម្មដែលទទួលបានជោគជ័យ និងប្រកបដោយនិរន្តរភាព។ បន្ទាប់មកពួកគេចែករំលែកពីរបៀបដែលពួកគេបានធ្វើដើម្បីស្វែងរកទេពកោសល្យបែបនេះ។

 ហិរញ្ញវត្ថុ

ប្រាក់ធ្វើឱ្យពិភពលោកវិលទៅវិលមក។ ប៉ុន្ដែតើអ្នករកវាដោយរបៀបណានៅក្នុងពិភពសេដ្ឋកិច្ចដែលកំពុងរីកចម្រើន នៅមានការខ្វះខាតវិនិយោគិនទេវតា ក្រុមហ៊ុនមូលធន ឬធនាគារដែលមានបំណងវិនិយោគក្នុងវិស័យ SME ។ សហគ្រិនដែលមានកំណើនខ្ពស់មានជំនាញក្នុងការគិតនៅខាងក្រៅប្រអប់។ សូមស្វែងយល់នូវអ្វីដែលពួកគេបាននាំមកជាមួយ។

៤. កំណត់យុទ្ធសាស្រ្ត គម្រោងអាជីវកម្មថ្មី

សហគ្រិនថ្មី វិធីសាស្រ្តថ្មី។ ផែនការអាជីវកម្មដែលបានសរសេរបែបបុរាណអាចជាសាលាចាស់ពេកសម្រាប់សហគ្រិនជាច្រើន … ឬអត់។ ក្នុងនាមជាសហគ្រិនដែលបង្ហាញនៅផ្នែកនេះ អ្វីដែលសំខាន់មុនគេគឺត្រូវមានចក្ខុវិស័យ និងយុទ្ធសាស្រ្តល្អសមរម្យ។

 ៥. បណា្ដញការងារ និងភាពដែលអាចមើលឃើញ

ភាពមើលឃើញមិនមែនជាអសារឥតការទេ វាជាការរស់រានមានជីវិតរបស់វា។ វានាំទៅរកអាជីវកម្មបន្ថែមទៀត ទៅរកភាពជោគជ័យ និងនិរន្តរភាព។ ខណៈពេលដែលពួកគេចូលរួមក្នុងបណ្តាញ សហគ្រិនបានជាច្រើនបានមើលឃើញថាការបោះជំហានរបស់ពួកគេបានពង្រីកលើសពីសហគមន៍អាជីវកម្មក្នុងស្រុករបស់ពួកគេទៅក្នុងទីផ្សារតំបន់ និងពិភពលោកថ្មីៗ។