លិខិតប្រកាសថ្ងៃឈប់សំរាក ជាទូទៅ ត្រូវក្រុមហ៊ុនឬអង្គភាពនីមួយៗធ្វើការប្រកាសពីថ្ងៃឈប់សំរាកផ្លូវការរបស់បុគ្គលិក ប៉ុន្តែចំនួនថ្ងៃឈប់សំរាក និងប្រភេទថ្ងៃឈប់សំរាកអាចនឹងមិនដូចគ្នាទេដោយផ្នែកលើគោលការណ៍រៀងខ្លួនរបស់ក្រុមហ៊ុនឬអង្គភាពសម៉ី។ ឧទាហរណ៍ អង្គការអន្តរជាតិនៅដែលមានការិយាល័យក្នុងព្រះរាជាណាចក្រកម្ពុជា អាចនឹងតំរូវកាត់បុណ្យជាតិតូចៗមួយចំនួនរបស់ប្រទេសកម្ពុជាចេញ ប៉ុន្តែបញ្ចូលបុណ្យរបស់ពួកគេក្នុងតារាងថ្ងៃឈប់សំរាប់ផ្លូវការរបស់ពួកគេ។
លិខិតប្រកាសនេះ ក៏បានផ្តល់សារច្បាស់លាស់ទៅដល់បុគ្គលិកអំពីកាលបរិច្ឆេតឈប់សំរាក និងជាប្រយោជន៍ល្អសំរាប់ក្រុមហ៊ុនក្នុងការជៀសវាងការប៉ះទង្គិចនានានៅពេលដាក់ផែនការណ៍ ឬបេសកកម្មនានា។
ព័ត៌មានចាំចាច់ក្នុងលិខិតនេះ៖
- ឡូហ្គោល និង/ឬ ឈ្មោះក្រុមហ៊ុនឬអង្គភាព
- ចំណងជើងលិខិត
- ឈ្មោះ និងចំនួនថ្ងៃឈប់សំរាកប្រចាំឆ្នាំផ្លូវការ (អាចខុសពីប្រតិទិនជាតិ តាមភាពជាក់ស្តែង)
- កាលបរិច្ឆេត អ្នករៀបចំលិខិត និង/ឬ អ្នកអនុម័ត។ ជាទូទៅលិខិតនេះច្រើនចេញដោយ ប្រធានរដ្ឋបាល ប្រធានគ្រប់គ្រងធនធានមនុស្ស ឬជួនកាលចេញដោយប្រធានប្រតិបត្តិផ្ទាល់។
- អសយដ្ឋាននិងទំនាក់ទំនង