គម្រូ សម្ភាសបុគ្គលិកលាលែងការងារ

ទំរង់​សម្ភាសលាលែង​ការងារ ជាប្រភេទ​ទំរង់​ម្យ៉ាង​ ក្នុង​ការស្រង់​ព័ត៌មាន​​ចំពោះ​បុគ្គលិក​ដែល​បានសំរេច​ចិត្ត​​លាលែងការងារ សំរាប់​ការកែ​លំអ​​និង​ការ​អភិវឌ្ឍន៍ក្រុមហ៊ុន​ឬ​ស្ថាប័ណ្ណ។ ទំរង់​លិខិត​នេះមាន​កំរងសំណួរ​ដែលចែក​តាម​ផ្នែក​ដូចខាង​ក្រោម​៖

  1. មូល​ហេតុ​ក្នុង​លាឈប់​ពី​ការងារ
  2. ចំណុច​ដែល​គាត់​សប្បាយ​ចិត្ត​និង​មិន​សប្បាយ​ចិត្ត
  3. អំពីគុណតម្លៃរបស់​ក្រុមហ៊ុន/អង្គភាព

ដូចនេះ​ រាល់​ព័ត៌មាន​ដែល​បាន​ទទួល​មក ជាទូទៅ​ ប្រធាន​ផ្នែក​គ្រប់​គ្រង​ធនធានមនុស្ស​ជា​អ្នក​ដែល​​ត្រូវយក​មក​ពិចារណានិង​ពិភាក្សាជា​មួយប្រ​ធាន​​ផ្នែកដែល​ពាក់​ព័ន្ធ​សំរាប់​ការ​កែលំអ​​នូវ​លក្ខខ័ន្ធណា​ដែល​អាច​នាំ​អោយ​មានបុគ្គលិកបន្ត​​ការ​លាលែងឈប់​ពី​ការងារនៅថ្ងៃខាង​មុខ​។

សូម​ចងចាំថា​ បុគ្គលិកជាអតិថិជន​ខាងក្នុង​របស់​អ្នក ហើយ​អតិថិជនដែល​ទិញ​ទំនិញ​ឬអ្នក​ដែល​​ប្រើ​ប្រាស់​សេវាកម្ម​របស់​ជា​អតិថិជន​ខាង​ក្រៅ។ ប្រសិន​បើ​អតិថិជន​ទាំង​ពីរពេញ​ចិត្ត​អ្នក​កាន់​តែ​ច្រើន ក្រុម​ហ៊ុន​ឬ​អង្គភាព​របស់​អ្នក​ក៏​កាន់​តែ​មាន​វឌ្ឍនភាពដែល។

BIC​ TEMPLATE HR – 0001 – Resignation Interview សម្ភាសលាលែងការងារ