គម្រូណែនាំសម្រាប់ ធ្វើបទសម្ភាសន៍ និងវាយតម្លៃបេក្ខជន

បន្ទាប់ពីអ្នកបានជ្រើសរើសអ្នកដាក់ពាក្យសុំដែលអ្នកចង់ជួប វាត្រូវចំណាយ ពេលវេលា ដើម្បីរៀបចំការសំភាសន៍ទុកជាមុន។ ដោយមានរបៀបវារៈជាក់លាក់ ដឹងពី សំណួរដែលអ្នកនឹងត្រូវសួរ និងព័ត៌មានអ្វីដែលអ្នកនឹងផ្តល់អោយអាចបង្កើនល្បឿននៃ ដំណើរការសម្ភសន៍ និងកាត់ បន្ថយពេលវេលាដែលអ្នកត្រូវចំណាយជាមួយបេក្ខជន នីមួយៗ។ វាក៏ត្រូវរៀបចំទៅជាមួយគ្នាក្នុង ការផ្តល់ព័ត៌មានឯកលក្ខណៈ ទាក់ទងនឹង អ្នកដាក់ពាក្យសុំការងារ។

 

គោលបំណងនៃសំណុំបែបបទ ដែលអ្នកអាចទាញយកខាងក្រោមនេះគឺដើម្បី ផ្តល់នូវគន្លឹះ មានប្រយោជន៍សម្រាប់អ្នកដើម្បីសម្ភាស និងជ្រើសរើសបេក្ខជនការងារ នៅក្នុងវិធីដែលមានប្រសិទ្ធិភាពបំផុត។ ផ្នែកទី២នៅក្នុងសេចក្តីណែនាំនេះ ដើរតួជា មគ្គុទ្ទេសក៍ដើម្បីផ្តល់លទ្ធភាព ឱ្យអ្នកវាយតម្លៃត្រូវបំណង ស្វែងរកពីភាពសមស្រប របស់បេក្ខជនសម្រាប់ការងារ។ អ្នកអាចយកលំនាំតាមវា ដើម្បីឆ្លុះបញ្ចាំងពីតម្រូវការ អា ជីវកម្មរបស់អ្នក សេចក្តីពិពណ៌នាការងារពីផលិតផល និងសេវាកម្មដែលអ្នកផ្តល់ ជូន។

 

គ្រាន់តែបំពេញនូវតម្រូវការជាក់លាក់សម្រាប់វិមាត្រនីមួយៗ ដោយផ្អែកលើការ ពិពណ៌នា ការងារ។ ពិន្ទុ (ចាប់ពីកម្រិតទី 1 ដល់កំរិតទាបបំផុត 5) និងប្រើមតិ យោបល់ ដើម្បីគាំទ្រដល់ការវាយតម្លៃរបស់អ្នក។

 

 

 

 

សេចក្តីណែនាំការធ្វើសម្ភាសន៍បុគ្គលិក

JOB INTERVIEW SCRIPT

 

គោលបំណងនៃសេចក្តីណែនាំនេះ គឺដើម្បីផ្តល់នូវគន្លឹះដ៏មានប្រយោជន៍ សម្រាប់ អ្នកដើម្បីសំភាស និងជ្រើសបេក្ខជនការងារនៅលើវិធីដែលមានប្រសិទ្ធិភាពបំផុត។ អ្នកអាចយកលំនាំតាមវា ដើម្បីឆ្លុះបញ្ចាំងពីតម្រូវការអាជីវកម្មរបស់អ្នកការពិពណ៌នា ការងារ ជំនាញ និងសមត្ថភាពជាក់លាក់ដែលយើងត្រូវការ។

 

 

នៅពេលបេក្ខជនមកដល់ សូមប្រើអាកប្បកិរិយាប្រកបដោយភាពរួសរាយរាក់ទាក់ និងសង្ខេប ពីគោលបំណងនៃការសម្ភាសន៍ និងផ្តល់នូវទិដ្ឋភាពទូទៅមួយនៃរបៀបដែលអ្នកមានគម្រោងរៀបចំ។

 

សូមស្វាគមន៍។ សូមអរគុណចំពោះការដាក់ពាក្យសុំ [ចំណងជើងការងារ] ។ ជាបឋមខ្ញុំសូមស្តាប់ អំពីបទពិសោធន៍ការងារ ការសិក្សាអប់រំ ចំណាប់អារម្មណ៍ផ្ទាល់ខ្លួនរបស់អ្នក និងអ្វីផ្សេងទៀតដែល អ្នកចង់ប្រាប់ខ្ញុំ។ បន្ទាប់មកខ្ញុំនឹងផ្ដល់ឱ្យអ្នកនូវព័ត៌មានបន្ថែម អំពីក្រុមហ៊ុន និងកន្លែងទំនេរដែលអ្នក បានដាក់ពាក្យហើយសូមឆ្លើយសំណួរណាដែលពួកខ្ញុំនឹងសួរអ្នក។ តើអ្នកឮអំពីតួនាទីដែលចំហរនេះ ដោយរបៀបណា? “

 

ការពិភាក្សាបន្ទាប់មកនឹងផ្តោតលើការសិក្សា និងបទពិសោធន៍ការងាររបស់បេក្ខជន។ សំណួរ គួរតែត្រូវបានកែតម្រូវចំពោះកម្រិតនៃបទពិសោធន៍របស់បេក្ខជន។ ក្រៅពីការពិភាក្សាអំពីបទពិសោធន៍ ខ្លួនឯង វាក៏អាចមានប្រយោជន៍ផងដែរដើម្បីពិភាក្សាអំពីមូលហេតុដែលបេក្ខជនបានផ្លាស់ប្តូរការងារ ក្នុងអតីតកាល រយៈពេលនៃការកាន់កាប់តួនាទីពីមុន និងគម្លាតកាលានុវត្តភាពក្នុងការងារជាដើម។ល។

ជ្រើសរើសសំណួរអង្កេតជាក់លាក់សម្រាប់ការងារនីមួយៗ ដែលអនុញ្ញាតឱ្យអ្នកផ្តោតលើ ជំនាញនិងសមត្ថភាពដែលអ្នកត្រូវការ។ សួររកឧទាហរណ៍ជាក់ស្តែងនៃឥរិយាបថដែលអាចជួយទស្សន៍ ទាយពីឥរិយាបថពិតប្រាកដនាពេលអនាគតរបស់បេក្ខជន។ សូមសួរសំណួរច្បាស់លាស់មួយម្តងៗ ហើយ អោយឱ្យបេក្ខជនឆ្លើយតបដោយគ្មានការនិយាយកាត់រំខាន។ ព្យាយាមធ្វើតាមលំដាប់កាលប្បវត្តិ ដោយហេតុថាកាលប្បវត្តិ បង្ហាញអោយដឹងនូវលំនាំនៃឥរិយាបថ។ ជាឧទាហរណ៍ អ្នកអាចជ្រើសរើស សំណួរមួយចំនួនខាងក្រោម:

 

  • តើអ្វីទៅជាសមិទ្ធផលដ៏អស្ចារ្យបំផុតរបស់អ្នកនៅកន្លែងធ្វើការ?
  • តើអ្នកធ្លាប់ជាសមាជិកក្រុមការងារដែរឬទេប្រសិនបើមាន តើតួនាទីរបស់ អ្នកជាអ្វីសូមផ្តល់ឧទាហរណ៍អំពីគម្រោងជោគជ័យមួយដែលអ្នកបានចូល រួម។ ហេតុអ្វីគម្រោងនេះទទួលបានជោគជ័យតើអ្នកបានចូលរួមអ្វីខ្លះ?
  • សូមប្រាប់ខ្ញុំអំពីឧបសគ្គចម្បងមួយដែលអ្នកធ្លាប់ដោះស្រាយជោគជ័យ។
  • សូមគិតអំពីឱកាសមួយនៅពេលដែលអ្នកត្រូវជ្រើសរើសរវាង មធ្យោបាយ ពីរ ឬបី ដែលស្រដៀងគ្នាដែលអាចសម្រេចបានដល់គោលដៅ។ តើអ្នកបាន ធ្វើការសម្រេចចិត្តដោយរបៀបណា?
  • សូមពណ៌នាពីបរិយាកាសការងារណាដែលអ្នកនឹងមានប្រសិទ្ធភាពបំផុត។
  • តើអ្វីជាលក្ខណៈសម្បត្តិរបស់ចៅហ្វាយនាយ / អ្នកគ្រប់គ្រងល្អ?
  • តើអ្វីខ្លះជាឧទាហរណ៍បី នៃប្រភេទឥរិយាបថ សកម្មភាព ឬអាកប្បកិរិយា ដែលអ្នក ទំនងជាមានបញ្ហានៅកន្លែងធ្វើការតើអ្នកអាចផ្តល់ឧទាហរណ៍ អំពី ស្ថានការណ៍ដែលអ្នកបានដោះស្រាយកាលពីអតីតកាលបានទេតើវា ត្រូវបានដោះស្រាយដោយរបៀបណា?
  • ជាបទពិសោធន៏របស់អ្នក តើកត្តាអ្វីខ្លះដែលល្អបំផុតក្នុងការជម្រុញលើក ទឹកចិត្ត និងធ្វើអោយជោគជ័យបំផុតក្នុងការងាររបស់អ្នកតើអ្នកអាចផ្តល់ ឧទាហរណ៍មួយដល់យើងបានទេ?
  • តើប្រធាន ឬអ្នកគ្រប់គ្រងរបស់អ្នក មានតួនាទីអ្វីខ្លះក្នុងការលើកទឹកចិត្តដល់ អ្នកនៅកន្លែងធ្វើការ?
  • តើអ្វីខ្លះដែលធ្វើអោយអ្នកចាប់អារម្មណ៍បំផុតអំពីតួនាទីនេះ?
  • តើគុណសម្បត្តិ ឬជំនាញសំខាន់ៗចំនួនបីអ្វីដែលអ្នកជឿថានឹងនាំមក ក្រុម ហ៊ុនរបស់យើងប្រសិនបើយើងជួលអ្នក?
  • តើអ្នកនឹងផ្លាស់ប្តូរ ឬកែលម្អអ្វីខ្លះតើអ្នកធ្វើដូចម្តេចដើម្បីបន្តអភិវឌ្ឍជំនាញ និងចំណេះដឹងរបស់អ្នក?

 

នៅពេលអ្នកគិតថាអ្នកបានប្រមូលព័ត៌មានគ្រប់គ្រាន់ហើយ សម្រាប់ធ្វើការសម្រេចចិត្ត អ្នកអាចសួរបេក្ខជនប្រសិនបើគាត់មានអ្វីៗត្រូវបន្ថែម ហើយបន្ទាប់មក ចូរផ្តល់ព័ត៌មានបន្ថែម អំពីក្រុមហ៊ុន និងពីការងារ។ រៀបចំការបង្ហាញរបស់អ្នកឱ្យសមស្របទៅនឹងចំណាប់អារម្មណ៍ របស់អ្នកលើបេក្ខជន។

 

មុនពេលយើងចាប់ផ្តើមនិយាយអំពីក្រុមហ៊ុន និងការងារ តើមានអ្វីផ្សេងទៀតអំពីប្រវត្តិរបស់ អ្នកដែលអ្នកចង់ផ្តល់ពត៌មានមកពួកយើងទេ?”

 

បញ្ចប់ការសម្ភាសន៍ដោយផ្តល់ឱកាសឱ្យបេក្ខជនសុំការបំភ្លឺ នូវអ្វីដែលមិនទាន់ច្បាស់ លាស់។ ប្រសិនបើអ្នកបានសំរេចចិត្តថាមិនផ្តល់ការងារអោយគាត់រួចហើយ អ្នកអាចអោយពួក គេដឹង នៅចំណុចនេះ ហើយអនុញ្ញាតិអោយពួកគេចេញដោយស្និទ្ធស្នាល។ អ្នកមិនចាំបាច់ ផ្តល់នូវមូលហេតុជាក់លាក់ណាមួយថាហេតុអ្វីអ្នកបានបដិសេធគាត់ទេ។

 

ជាឧទាហរណ៍:

តើអ្នកមានសំណួរ ឬផ្តល់មតិយោបល់អំពីយើង ពីការងារ ឬពីអ្វីផ្សេងទៀតទេ?”

 

សូមអរគុណចំពោះចំណាប់អារម្មណ៍របស់អ្នកនៅក្នុងក្រុមហ៊ុនរបស់យើង និងសម្រាប់វត្តមានអ្នក នៅថ្ងៃនេះ ប៉ុន្តែយើងនឹងមិនអាចផ្តល់ជូនអ្នកនូវតំណែងនេះបានទេ” ។

 

ប្រសិនបើអ្នកគិតថាអ្នកបានរកឃើញបេក្ខជនល្អ អ្នកអាចពន្យល់ពីជំហានបន្ទាប់នៃដំណើរការ ជ្រើសរើស និងបង្ហាញនូវភាពស្ទាក់ស្ទើរ ឬការបម្រុងណាមួយចំពោះគាត់បើអាចមាន។

 

 

 

 

 

 

 

 

 

គម្រូការវាយតម្លៃការធ្វើបទសម្ភាសន៍

INTERVIEW ASSESSMENT TEMPLATE 

 

គោលបំណងនៃទម្រង់នេះគឺដើម្បីផ្តល់ជាមគ្គុទេសក៍មួយ ដើម្បីអនុញ្ញាតឱ្យអ្នកវាយតម្លៃ ពីភាព សមរម្យ របស់បេក្ខជនសម្រាប់ការងារដោយយុត្តិធម៌ និងត្រូវតាមបំណង។ អ្នកអាចយកលំនាំ តាមវាដើម្បីឆ្លុះ បញ្ចាំងពីតម្រូវការអាជីវកម្ម សេចក្តីពិពណ៌នាការងារ ផលិតផល និងសេវាកម្ម របស់អ្នក។ សូមបំពេញនូវ តម្រូវការជាក់លាក់សម្រាប់ទិដ្ឋភាពនីមួយៗ ដោយផ្អែកលើបទ ពិពណ៌នាការងារ។ ពិន្ទុ (ចាប់ពីកម្រិត ទី១ កំរិតទាបបំផុត ដល់ ៥កំរិតខ្ពស់បំផុតនិងប្រើ មតិយោបល់ដើម្បីគាំទ្រដល់ការវាយតម្លៃរបស់អ្នក។

 

បេក្ខជន:                                                                       កាលបរិច្ឆេទ:                           

 

តួនាទី:                                                                                                

 

អ្នកសម្ភាសន៍:                                                                                                              

 

  1. តម្រូវការអប្បបរមានៃតួនាទី
ពិន្ទុ         មតិយោបល់
ការសិក្សាអប់រំ

 

ការបណ្តុះបណ្តាល និងលក្ខណៈសម្បត្តិដែលត្រូវការ
ជំនាញ / សមត្ថភាព ដែលត្រូវការ
តម្រូវការបច្ចេកទេស / ភាសា / ជំនាញរូបវន្ត
បទពិសោធន៍ពាក់ព័ន្ធពីមុន
2. អាកប្បកិរិយាផ្ទាល់ខ្លួន
ការលើកទឹកចិត្ត
ការចាប់អារម្មណ៍នៅក្នុងក្រុមហ៊ុន
ការទំនាក់ទំនង
ការស្តាប់
ការងារជាក្រុមត្រូវជាមួយបុគ្គលិក
បុគ្គលិកលក្ខណៈទូទៅ និងទំនុកចិត្ត
ពិន្ទុសរុប  

 

 

មតិយោបល់បន្ថែម:

 

  • គោលដៅអាជីពរបស់បេក្ខជន:                                                                                                                                                                                                                                                                                                                          

 

  • បៀវត្ស និងផលប្រយោជន៍ផ្សេងទៀតដែលរំពឹងទុក:                                                                                                                                                                 

 

  • បេក្ខជនយល់ព្រមតាមលក្ខខណ្ឌការងារដែលត្រូវការ:     បាទ          ទេ

ប្រសិនបើមិនព្រម សូមបង្ហាញការជំទាស់:

 

  • លទ្ធភាពរបស់បេក្ខជន:                                                                                    

 

  • ភាពខ្លាំង/ចម្បងៗរបស់បេក្ខជន:                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                   

 

  • កង្វល់សំខាន់ៗ:                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                               

 

ការផ្តល់អនុសាសន៍:                      ជាប់             ធ្លាក់

 

 

ហត្ថលេខគណកម្មការសម្ភាសន៍

 

 

                                                                                                                                   

ឈ្មោះគណកម្មការ                 ឈ្មោះគណកម្មការ                   ឈ្មោះគណកម្មការ