ការបង្កើតបទពិពណ៌នាការងារនៃតួនាទីមួយ គឺជាជំហានសំខាន់ក្នុងដំណើរការជ្រើសរើសបុគ្គលិក។ អ្នកត្រូវតែអាចពិពណ៌នាដ៏ត្រឹមត្រូវអំពីអ្វីដែលនិយោជិកថ្មីនឹងធ្វើដើម្បីសម្រេចថាតើត្រូវបែងចែកការងាររវាងអ្នក និងនិយោជិករបស់អ្នកយ៉ាងដូចម្តេច។
ការពិពណ៌ពីតួនាទីមួយក៏មានប្រយោជន៍នៅក្នុងការវាយតម្លៃថា តើអ្នកត្រូវការនិយោជិតធ្វើការពេញម៉ោង រឺធ្វើការមិនពេញម៉ោង។ វាអាចបង្កើតមូលដ្ឋាននៃការផ្សាយពត៌មានដែលអ្នកដំណើរការហើយអាចត្រូវបានប្រើដើម្បីបង្ហាញពីរូបភាពច្បាស់លាស់នៃការងារទៅអ្នកដាក់ពាក្យសុំការងារ។ នៅទីបំផុតវាអាចដើរតួក្នុងការវាយតម្លៃថាតើនិយោជិតម្នាក់បានបំពេញតាមការរំពឹងទុកដែលអ្នកបានកំណត់ឬទេ។
ដើម្បីជួយអ្នកក្នុងដំណើរការនេះ ឯកសារដែលអ្នកអាចទាញយកខាងក្រោមនេះផ្តល់ជាឧទាហរណ៍មួយនៃគំរូបទពិពណ៌នាការងារ។ អ្នកអាចយកលំនាំតាមវាទៅនឹងតម្រូវការព័ត៌មានអាជីវកម្មរបស់អ្នក និងកន្លែងទំនេរដែលត្រូវបំពេញ។