ការកំណត់គោលដៅសម្រាប់អាជីវកម្មរបស់អ្នក និងជាមួយបុគ្គលិករបស់អ្នកគឺមានសារសំខាន់សម្រាប់ភាពជោគជ័យរបស់អ្នករាល់គ្នា។ ខាងក្រោមនេះជាគន្លឹះខ្លះៗក្នុងការបង្កើតផែនការជោគជ័យមួយដែលនឹងជួយអ្នកឱ្យសម្រេចគោលដៅរបស់អ្នក។
គោលបំណងដែលនៅតែមាននៅក្នុងគំនិតរបស់អ្នកគឺមិនមែនជាគោលដៅដែលអាចសម្រេចបាននោះទេ។ បើគ្រាន់តែគិតអំពីការចង់សម្រេចបានអ្វីមួយ គឺមិនគ្រប់គ្រាន់នោះទេ។ ប្រសិនបើយើងមិនសរសេរគោលដៅទេ វាក៏មិនអាចធ្វើឱ្យការផ្លាស់ប្តូរត្រូវបានបំពេញដែរ។ វាជាភាពខុសគ្នារវាងការសុបិន និងការកំណត់គោលដៅ។ ហើយតើមានក្តីសុបិន្តប៉ុន្មានពិតជាអាចក្លាយជាការពិត? គោលដៅមួយអាចត្រូវបានសម្រេចខណៈក្តីសុបិន្តមួយគ្រាន់តែជាអ្វីដែលយើងចង់បាន។
មធ្យោបាយដ៏ល្អបំផុតដើម្បីសម្រេចគោលបំណងឬគោលដៅគឺជាការសរសេរវាទុក។ សកម្មភាពសាមញ្ញនៃការចងក្រងគោលដៅលើក្រដាស បង្កើនអត្រាជោគជ័យរបស់ខ្លួនយ៉ាងខ្លាំង។ វាហាក់ដូចជាពិបាកក្នុងការជឿថា មធ្យោបាយដ៏ល្អបំផុតដើម្បីបង្កើនសង្ឃឹមនៃភាពជោគជ័យរបស់អ្នកគឺជារឿងអ្វីដែលសាមញ្ញដូចជាការសរសេរវា។ ប៉ុន្តែនៅពេលដែលគោលដៅត្រូវបានសរសេរចុះ គំនិតចាប់ផ្តើមធ្វើការលើមធ្យោបាយនានាដើម្បីធ្វើឱ្យគោលដៅនេះក្លាយទៅជាការពិត។
នៅពេលដែលគោលដៅទូទៅមួយត្រូវបានជ្រើសរើសអ្នកត្រូវចាប់ផ្តើមសរសេរវាចុះ នូវជំហានក្នុងដំណើរការនៃការសម្រេចគោលដៅ។ ដោយបំបែកគោលដៅទៅជាបំណែកដែលអាចគ្រប់គ្រងបាន វាហាក់ដូចជាមិនលើសលប់ពេកទេ។ គោលដៅភាគច្រើនអាចសម្រេចបានប្រសិនបើឆន្ទៈទទួលបានជោគជ័យបានបង្ហាញ ហើយគោលដៅក៏មិនមែនជាអ្វីដែលមិនអាចឲ្យសម្រេចបាននោះទេ។ ខាងក្រោមនេះជាគន្លឹះណែនាំខ្លះៗក្នុងការបង្កើតផែនការជោគជ័យមួយដែលនឹងជួយអ្នកឱ្យសម្រេចបានដល់គោលដៅរបស់អ្នក:
១. ចាប់ផ្តើមឱ្យបានឆាប់តាមអ្វីដែលអាចធ្វើទៅបាន
២. កំណត់គោលដៅ
- កំណត់រកនូវអ្វីដែលអ្នកចង់បាន ពេលណាដែលអ្នកចង់បាន និងថ្លៃចំណាយលើវាប៉ុន្មាន។
- រួមបញ្ចូលទាំងគោលដៅរយៈពេលខ្លី និងរយៈពេលវែង។ រយៈពេលខ្លីជាធម្មតាអនុវត្តទៅអ្វីដែលអ្នកចង់សម្រេចបានក្នុងរយៈពេលមួយឆ្នាំ។ ឧទាហរណ៏អាចរួមបញ្ចូលនូវការសន្សំសម្រាប់ការទូទាត់ដោយបង់ប្រាក់តម្កល់រំលស់សម្រាប់ការទិញម៉ាស៊ីនថ្មី ឬបង់ផ្តាច់ប្រាក់កម្ចីដើមទុន។ គោលដៅរយៈពេលវែង សំដៅទៅលើអ្វីដែលត្រូវការរយៈពេលមួយឆ្នាំឬយូរជាងនេះដើម្បីសម្រេចបាន។
- ត្រូវមានភាពប្រាកដនិយម។
- ចូលរួមជាមួយក្រុមរបស់អ្នកនៅក្នុងកិច្ចពិភាក្សា។
៣. រួមបញ្ចូលទាំងយុទ្ធសាស្រ្តរយៈពេលខ្លី និងរយៈពេលវែង
- គួរតែមានយុទ្ធសាស្រ្តមួយដែលអាចសម្រេចគោលដៅនីមួយៗដែលប្រាថ្នាចង់បាន។
- ចូរចងចាំថាគោលដៅរយៈពេលខ្លីអាចនាំទៅដល់ការសម្រេចគោលដៅរយៈពេលវែងបាន។
៤. គាំទ្រផែនការជាមួយថវិកាប្រតិបត្តិជាក់ស្តែង
- ប្តេជ្ញាដាក់ដោយឡែកនូវចំនួនទឹកប្រាក់ជាក់លាក់ឈរលើមូលដ្ឋានទៀងទាត់។
៥. ពិនិត្យឡើងវិញលើផែនការនៅលើកាលវិភាគទៀងទាត់មួយ
- កែប្រែនៅពេលចាំបាច់
- ត្រូវតែអាចបន់បែនបាន
៦. ធ្វើកិច្ចការផ្ទះរបស់អ្នកនៅពេលកំពុងធ្វើការលើផែនការរបស់អ្នក
- ផ្តល់គំនិតខ្លះៗដល់ជម្រើសរបស់អ្នក និងត្រូវមានភាពបត់បែន។
៧. ដាក់ផែនការជាសំណេរ