តើអ្វីទៅជា តារាងកត់ត្រាពេលវេលាការងារ? តារាងកត់ត្រាពេលវេលាការងារ គឺជាតារាងមួយដែលកត់ត្រាពីចំនួនថ្ងៃ ឬម៉ោងការងាររបស់បុគ្គលិក រួមទាំងចំនួនថ្ងៃបុណ្យជាតិ ចំនួនច្បាប់សំរាក និងប្រភេទច្បាប់សំរាកនានាដែលផ្តល់ដោយក្រុមហ៊ុនឬអង្គភាពនីមួយៗ។
នៅក្នុង តារាងកត់ត្រាពេលវេលាការងារ លោកអ្នកនឹងតំរូវអោយមានប្រភេទព័ត៌មានមួយចំនួនដូចជា៖
១. ប្រតិទិនបុណ្យជាតិ៖ ព័ត៌មាននេះ ជាទូទៅលោកអ្នកអាចរកបានពីនាយកដ្ឋានរដ្ឋបាល បន្ទាប់មកបំពេញថ្ងៃបុណ្យជាតិទាំងនោះចូលតាមខែនីមួយៗ ដើម្បីចំណាំ។
២. ចំនួនច្បាប់សំរាកប្រចាំឆ្នាំផ្លូវការណ៍ ជាព័ត៌មានសំខាន់មួយ។ នៅពេលលោកអ្នកបំពេញចំនួនថ្ងៃសំរាក នោះតារាងទាំងមូលនឹងគណនាតាមរូបមន្តដែលបានចងទុកស្រាប់។ នៅក្នុងឧទាហរណ៍នេះក្នុងតារាងនេះ ចំនួនថ្ងៃនៃច្បាប់សំរាកប្រចាំឆ្នាំ គឺ ១៨ថ្ងៃ។
៣. ក្រៅពីច្បាប់សំរាកប្រចាំឆ្នាំ ក៏មានច្បាប់សំរាកផ្សេងៗទៀតដែលត្រូវកំណត់ចំនួនថ្ងៃដែរ ដូចជា ច្បាប់សំរាកព្យាបាលជម្ងឺ ច្បាប់សំរាកករណីពិសេស ច្បាប់សំរាកប្រពន្ធសំរាលមាតុភាព និងច្បាប់សំរាកគ្មានប្រាក់ឈ្នួល។
<a href=”http://bizinfo.com.kh/wp-content/uploads/2020/04/BIC-TEMPLATE-ADMIN-0005-តារាងកត់ត្រាពេលវេលាធ្វើការរបស់បុគ្គលិក.xlsx”>BIC TEMPLATE ADMIN – 0005 – តារាងកត់ត្រាពេលវេលាធ្វើការរបស់បុគ្គលិក</a>