09-07-2020

ធនាគារអភិវឌ្ឍន៍អាស៊ីនឹងគាំទ្រកម្ពុជាឆ្លើយតបនឹងកូវីដ១៩ តាមកម្ចី ២៥០លានដុល្លា

៨ កក្កដា ២០២០៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ថ្ងៃនេះ បាន​​អនុម័តកម្ចីចំនួន​ ២៥០លានដុល្លា ដើម្បីជួយរាជរដ្ឋាភិបាលកម្ពុជា ឆ្លើយតបទៅនឹង ជំងឺរាតត្បាត​ដែលបង្កដោយវីរុស​កូ​រ៉ូ​ណា​ (COVID-19) តាមរយៈការពង្រឹងប្រព័ន្ធគាំពារសុខភាពក្នុងប្រទេស បង្កើន​ជំនួយសង្គមដល់ប្រជាពល​រដ្ឋក្រីក្រ និងងាយរងគ្រោះ ព្រមទាំងផ្តល់ការគាំទ្រសេដ្ឋកិច្ចសម្រាប់អាជីវកម្ម ​ដែលរួមមានសហគ្រាសខ្នាតតូចនិង​មធ្យមផងដែរ។

“ការគាំទ្រនេះ នឹងជួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការកាត់បន្ថយ ឥទ្ធិពលអវិជ្ជមាន នៃជំងឺរាតត្បាត នេះលើសុខភាព សង្គម និងសេដ្ឋកិច្ច។” លោក Masatsugu Asakawa ប្រធាន ធានាគារអភិវឌ្ឍន៍អាស៊ី មាន​ប្រសាសន៍ ដោយបន្ថែមថា “កម្ពុជាមានកំណត់ត្រានៃការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចល្អ ប៉ុន្តែ ​COVID-19 គំរាមធ្វើឲ្យថយចុះ នូវការរីកចម្រើនក្នុងការកាត់បន្ថយភាពក្រីក្រជាពិសេសក្នុងចំណោម​ក្រុមងាយរងគ្រោះ ដូចជាស្រ្តីនិងកម្មករចំណាកស្រុក។ កម្ចីនេះជាផែនការចូលរួមរយៈពេលវែងរបស់ ADB ដែលផ្តោតទៅលើ ការគាំទ្រការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ច និងនិរន្តរភាពហិរញ្ញវត្ថុសាធារណៈរបស់​កម្ពុជា។”

អានអត្ថបទទាំងស្រុង៖ https://www.adb.org/km/news/adb-approves-250-million-loan-support-cambodias-covid-19-response