បណ្តាញសហគ្រិនភាពពិភពលោកនៅកម្ពុជា មានកិត្តិយសដែលបានធ្វើជាដៃគូជាមួយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សភាពាណិជ្ជកម្មកម្ពុជា និងសមាគមសហគ្រិនវ័យក្មេងកម្ពុជា ដើម្បីរៀបចំវេទិកាគយកម្ពុជាលើកដំបូង។ វេទិកានេះត្រូវបានរៀបចំឡើងនៅសណ្ឋាគារភ្នំពេញនាថ្ងៃទី ១៨ ខែកុម្ភៈឆ្នាំ ២០២០ ក្នុងគោលបំណងលើកកម្ពស់ចំណេះដឹងអំពីប្រព័ន្ធគយក្នុងប្រទេស។ អ្នកចូលរួមមកពីវិស័យនានាជាច្រើនជាពិសេសអ្នកមកពីក្រុមហ៊ុនដឹកជញ្ចូនទំនិញនិងភស្ដុភារ។ នេះជាសកម្មភាពប្រកបដោយការឆ្លើយតបប្រកបដោយផ្លែផ្ការបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា អំពីបញ្ហា HS Code ដែលលើកឡើងដោយសហប្រធានក្រុមការងាររបស់សភាពាណិជ្ជកម្មកម្ពុជា គឺលោកឧកញ៉ា សុខ ពិសិដ្ឋ និង លោកឧកញ៉ា គួច ផេង ក្នុងសិក្ខាសាលាពិភាក្សានៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០១៩ ដែលរៀបចំឡើងដោយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។