02-04-2022

កម្មវិធី “លទ្ធភាពទទួលបានហិរញ្ញប្បទាន”

ភ្នំពេញ៖ នាព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ – សមាគមសហគ្រិនវ័យក្មេងកម្ពុជា សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានសហការរៀបចំ ពិធី បើកដំណើរការ កម្មវិធី “លទ្ធភាពទទួលបានហិរញ្ញប្បទាន” ក្នុងគោលបំណង លើកកម្ពស់នូវលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម និងសហគ្រិនស្ត្រីនៅកម្ពុជា។ សហគ្រិនចំនួន ៨០រូប បានចូលរួមដោយផ្ទាល់ និងអ្នកចូលរួមពីចម្ងាយតាមហ្ស៊ូម ចំនួន១៥០នាក់។ កម្មវិធីនេះមានវត្តមានអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពី លោកជំទាវបណ្ឌិត ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា ដែលផ្តល់កិត្តិយសចូលរួមជាគណៈអធិបតី និងផ្តល់បទបាឋកថា ស្តីអំពីទិដ្ឋភាពទូទៅនៃទីផ្សារហិរញ្ញវត្ថុកម្ពុជា។