23-01-2020

ជំនួបអាហារថ្ងៃត្រង់នាយកប្រតិបត្តិ រៀប​ចំ​ដោយ​សមាគមសហគ្រិន​វ័យ​ក្មេង​កម្ពុជា

សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) បានរៀបចំកម្មវិធី អាហារថ្ងៃត្រង់នាយកប្រតិបត្តិ (CEO Lunch) លើក​ទី ១ ក្នុង​ឆ្នាំ ២០២០ របស់ខ្លួននៅថ្ងៃទី ២២ ខែមករាឆ្នាំ ២០២០ ដោយ​មាន​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅនិងបើកសុន្ទរកថារបស់លោកឧកញ៉ាគួចផេងប្រធានសមាគម​សហគ្រិន​វ័យ​ក្មេង​កម្ពុជា​។ ជំនួប​អាហារថ្ងៃត្រង់នាយកប្រតិបត្តិ  ត្រូវ​បាន​ផ្តួច​ផ្តើម​ដើម្បី​ជួបជុំ​​សមាជិក​និង​ពិភាក្សា​ដែលធ្វើឡើងរៀងរាល់ ២ ខែម្តង អំពី​បញ្ហា​ប្រឈមនៅក្នុងអាជីវកម្ម ហើយ​ដែលមានសមាជិកចូលរួមជាង ៦០ នាក់ ក្នុងព្រឹត្តិការណ៍នេះនៅទីក្រុងភ្នំពេញ ។

ប្រធានបទសំខាន់ៗនៃអាហារថ្ងៃត្រង់ទី ១ ក្នុងឆ្នាំ ២០២០ ផ្តោតលើ“ ការលើកទឹកចិត្តផ្នែកពន្ធសម្រាប់សហគ្រាសធុនតូចនិងមធ្យម” ដែលបង្ហាញដោយលោកចាន់វាសនាប្រធានហិរញ្ញនិក របស់សមគម និងជា​ ដៃគូគ្រប់គ្រងក្រុមហ៊ុនអេភីវី (កម្ពុជា) ។ បទ​បង្ហាញ​នេះ បាន​គូស​បញ្ជាក់​ពី លក្ខខណ្ឌ អត្ថ​ប្រយោជន៍​ និងវិស័យ​អាទិភាពមួយចំនួនសំរាប់​ការ​ស្នើសុំការ​លើក​ទឹក​ចិត្ត​ពន្ធ​សម្រាប់​សហ​គ្រាស​ធុន​តូចនិងមធ្យម (អនុក្រឹត្យលេខ ១២៤ អនក្រ.បក) ដើម្បី​ផ្សព្វផ្សាយ​ចំណេះ​ដឹង​បន្ថែម​ទៀត​អំពី​ការលើកទឹកចិត្តពន្ធសម្រាប់ម្ចាស់អាជីវកម្មស្ថិត​ក្នុង​វិស័យ​អទិភាព។

ដើម្បី​ស្វែ​ងបន្ថែម​អំ​ពី​វិស័យ​អទិភាពសំ​រាប់​ការ​លើក​ទឹក​ចិត្ត​ផ្នែកពន្ធ សូម​ចូលអាន អនុក្រឹត្យលេខ ១២៤ អនក្រ.បក