23-01-2020

CJAP កម្ម​វិធី​បំប៉ន​សហគ្រិន របស់​ CJCC

CJAP គឺជាកម្មវិធីបង្កើនល្បឿនសមត្ថភាព របស់ CJCC សំរាប់សហគ្រិនកម្ពុជាដើម្បីកសាងជំនាញអាជីវកម្មរបស់ពួកគេ។ កម្មវិធីនេះត្រូវបានដាក់ឱ្យដំណើរការនៅថ្ងៃទី ១៨ ខែមករាឆ្នាំ ២០២០ នៅ CJCC។ គោលបំណងរបស់កម្មវិធី CJAP គឺដើម្បីបណ្តុះការត្រៀមខ្លួនវិនិយោគ ឬបង្កើនល្បឿនសម្ថភាពរបស់សហគ្រិនតាមរយៈការអភិវឌ្ឍសមត្ថភាពអាជីវកម្មក៏ដូចជាការបង្កើតឱកាសរៃអង្គាសទុនវិនិយោគ ជាមួយសមាគមអ្នកជំនួញកម្ពុជានានា និងក្រុមហ៊ុនជប៉ុន។ ថ្ងៃផុតកំណត់នៃការដាក់ពាក្យសុំគឺនៅថ្ងៃទី ៣១ ខែមករាឆ្នាំ ២០២០ ។
បេក្ខជន ១០ នាក់នឹងត្រូវបានជ្រើសរើសពីពាក្យសុំជាច្រើន ហើយមានតែ ៦ នាក់ប៉ុណ្ណោះក្នុងចំណោម ១០ នាក់នឹងមានឱកាសទៅទស្សនកិច្ចនៅប្រទេសជប៉ុនសម្រាប់ទាំងឱកាសផ្គូរផ្គងអាជីវកម្មឬហិរញ្ញវត្ថុ។ នេះគឺជាកម្មវិធីជំនាន់ទី ២ ហើយ ដែលទទួលបានការឧបត្ថម្ភពីអង្គការ JICA ហើយកម្មវិធីមានដៃគូសំខាន់ៗសហការចំនួន ៣ គឺ CIC (ក្លឹបវិនិយោគិនកម្ពុជា), YEAC (សមាគមសហគ្រិនវ័យក្មេងកម្ពុជា) និង CWEA (សមាគមសហគ្រិនស្ត្រីកម្ពុជា) ។ កម្មវិធីនេះក៏មានការគាំទ្រផ្សេងៗពីក្រុមហ៊ុនឯកជននិងទីភ្នាក់ងាររដ្ឋាភិបាលសាធារណៈជាច្រើនផងដែរ។
សំរាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង CJCC
ទូរស័ព្ទ 012 583 398 / 098 333 033
www.cjap.info
តម្លៃសិក្សា: USD 800/ម្នាក់