គ្រប់អាជីវកម្មភ្នាក់ងារការីទេសចរណ៍ថ្មី ភ្នាក់ងារទេសចរណ៍ថ្មី ដែលដំណើការក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវមានអាជ្ញាបណ្ណឬវិញ្ញាបនប័ត្រមួយចំនួន។ លោកអ្នកអាចធ្វើការស្នើសុំអាជ្ញាបណ្ណ ឬវិញ្ញាបនប័ត្រទាំងនោះនៅ៖
– ចំពោះអាជ្ញាបណ្ណទេសចរណ៍ សម្រាប់ដំណើការអាជីវកម្មភ្នាក់ងារទេសចរណ៍ លោកអ្នក អាចស្នើសុំបាន នៅក្រសួងទេសចរណ៍ ឬនៅតាមបណ្តាមន្ទីរទេសចរណ៍ខេត្តក្រុងដើម្បីជួយ និងផ្តល់ជាព័ត៌មានសម្រាប់ការស្នើសុំរបស់លោកអ្នក ឬលោកអ្នកអាចស្នើសុំបានតាមរយៈគេហទំព័រhttp://cambodiatourismindustry.org/
– ចំពោះវិញ្ញាបនប័ត្របញ្ជាក់ការចុះឈ្មោះក្នុង បញ្ជីពាណិជ្ជកម្ម លោក អ្នកអាចធ្វើការសុំចុះវិញ្ញាបនប័ត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម តាមរយៈប្រព័ន្ធស្វ័យប្រវត្តកម្ម សម្រាប់ចុះបញ្ជីពាណិជ្ជកម្ម www.businessregistration.moc.gov.kh ឬលោក អ្នកអាចអញ្ជើញទៅកាន់ នាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្ម ឬមន្ទីរពាណិជ្ជកម្មខេត្តក្រុង ដើម្បីជួយ និងផ្តល់ជាព័ត៌មានសម្រាប់ការចុះបញ្ជីពាណិជ្ជកម្មរបស់លោក អ្នក។
– ចំពោះការចុះបញ្ជីពន្ធដារ ពន្ធប៉ាតង់ អាករលើតម្លៃបន្ថែម និងពន្ធប្រថាប់ត្រា លោក អ្នកអាចធ្វើការសុំចុះបញ្ជីនៅអគ្គនាយកដ្ឋានពន្ធដារ(សាលាជាតិពន្ធដារ) ឬការិយាល័យពន្ធដារ ស្រុក ខណ្ឌ
– ចំពោះលិខិតអនុញ្ញាត(បើកទីតាំងអាជីវកម្ម) លោក អ្នកអាចអញ្ជើញទៅកាន់សាលារាជធានី ខេត្តក្រុងដែលអាជីវកម្មលោកអ្នកស្ថិតនៅ
– ចំពោះ ចុះបញ្ជិការប្រកាសបើកសហគ្រាស សៀវភៅបញ្ជីប្រចាំគ្រឹះស្ថាន សៀវភៅបើកប្រាក់ ចុះទិដ្ឋាកាបទបញ្ជាផ្ទៃក្នុង លោក អ្នកអាចអញ្ជើញទៅកាន់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឬតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៍មាន(តាមរយៈប្រព័ន្ធonlineទទួលស្គាល់ដោយក្រសួងការងារ)។
– ចំពោះពន្ធលើស្លាកយីហោ លោក អ្នកអាចធ្វើការសុំចុះបញ្ជីបាន នៅអគ្គនាយកដ្ឋានពន្ធដារ ឬការិយាល័យពន្ធដារ ស្រុក ខណ្ឌ
– ចំពោះលិខិតអនុញ្ញាតស្លាកយីហោ លោក អ្នកអាចអញ្ជើញទៅកាន់សាលារាជធានី ខេត្ត ក្រុង ដែលអាជីវកម្មលោកអ្នកស្ថិតនៅ