គ្រប់អាជីវកម្មផលិតទឹកសណ្តែក ទឹកម្ទេស ទឹកប៉េងប៉ោះដែលដំណើការក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានប្រកាសបង្កើតរោងចក្រធុនតូច មធ្យម និងសិប្បកម្ម វិញ្ញាបនប័ត្រដំណើការរោងចក្រធុនតូច មធ្យម និងសិប្បកម្ម និងអាជ្ញាបណ្ណ ឬវិញ្ញាបនប័ត្រជាប់ទាក់ទងមួយចំនួនទៀត។ លោកអ្នកអាចធ្វើការស្នើសុំ អាជ្ញាបណ្ណ ឬវិញ្ញាបនប័ត្រទាំងនោះនៅ៖
– ចំពោះប្រកាសបង្កើតរោងចក្រធុនតូច មធ្យម និងសិប្បកម្ម និងវិញ្ញាបនប័ត្រដំណើការរោងចក្រធុនតូច មធ្យម និងសិប្បកម្ម លោកអ្នក អាចស្នើសុំបាននៅ អគ្គនាយកដ្ឋានសហគ្រាសធុនតូច មធ្យម ឬការិយាល័យច្រកចេញចូលតែមួយនៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម
– ចំពោះវិញ្ញាបនប័ត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម លោក អ្នកអាចធ្វើការសុំចុះវិញ្ញាបនប័ត្រ បញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម តាមរយៈប្រព័ន្ធស្វ័យប្រវត្តកម្មសម្រាប់ចុះបញ្ជីពាណិជ្ជកម្ម www.businessregistration.moc.gov.kh ឬលោក អ្នកអាចអញ្ជើញទៅកាន់ នាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្ម ឬមន្ទីរពាណិជ្ជកម្មខេត្តក្រុង ដើម្បីជូយ និងផ្តល់ជាព័ត៌មានសម្រាប់ការចុះបញ្ជីពាណិជ្ជកម្មរបស់លោក អ្នក។
– ចំពោះអាជ្ញាប័ណ្ណចុះបញ្ជីផលិតផល ប្រើសញ្ញាស្តង់ដារកម្ពុជា (ច ប ផ) និងអាជ្ញាប័ណ្ណសម្រាប់ប្រើសញ្ញាបញ្ជាក់ផលិតផល CS លោកអ្នក អាចស្នើសុំបាននៅវិទ្យាស្ថានស្តង់ដារកម្ពុជា នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម
– ចំពោះការចុះបញ្ជីពន្ធដារ ពន្ធប៉ាតង់ អាករលើតម្លៃបន្ថែម និងពន្ធប្រថាប់ត្រា លោក អ្នកអាចធ្វើការសុំចុះបញ្ជី នៅអគ្គនាយកដ្ឋានពន្ធដារ(សាលាជាតិពន្ធដារ) ឬការិយាល័យពន្ធដារ ស្រុក ខណ្ឌ
– ចំពោះលិខិតអនុញ្ញាត(បើកទីតាំងអាជីវកម្ម) លោក អ្នកអាចអញ្ជើញទៅកាន់សាលារាជធានី ខេត្តក្រុងដែលអាជីវកម្មលោកអ្នកស្ថិតនៅ
– ចំពោះ ចុះបញ្ជិការប្រកាសបើកសហគ្រាស សៀវភៅបញ្ជីប្រចាំគ្រឹះស្ថាន សៀវភៅបើកប្រាក់ ចុះទិដ្ឋាកាបទបញ្ជាផ្ទៃក្នុង លោក អ្នកអាចអញ្ជើញទៅកាន់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឬតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៍មាន(តាមរយៈប្រព័ន្ធonlineទទួលស្គាល់ដោយក្រសួងការងារ)។
– ចំពោះវិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជសញ្ញាលោក អ្នកអាចអញ្ជើញទៅកាន់ នាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម
– ចំពោះពន្ធលើស្លាកយីហោ លោក អ្នកអាចធ្វើការសុំចុះបញ្ជីបាន នៅអគ្គនាយកដ្ឋានពន្ធដារ ឬការិយាល័យពន្ធដារ ស្រុក ខណ្ឌ
– ចំពោះលិខិតអនុញ្ញាតស្លាកយីហោ លោក អ្នកអាចអញ្ជើញទៅកាន់សាលារាជធានី ខេត្ត ក្រុង ដែលអាជីវកម្មលោកអ្នកស្ថិតនៅ