អាជ្ញាបណ្ណ និងវិញ្ញាបនប័ត្រសំខាន់ៗមុនដំណើរការអាជីវកម្ម

ក្រសួងពាណិជ្ជកម្ម

វិញ្ញាបនប័ត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម

អគ្គនាយកដ្ឋានពន្ធដារ

ការចុះបញ្ជីពន្ធដារ អាករបន្ថែម បណ្ណពន្ធប៉ាតង់ និងពន្ធប្រថាប់ត្រា

ក្រសួងឧស្សាហកម្ម និងសិប្បកម្ម

- ប្រកាសបង្កើតរោងចក្រធុនតូច មធ្យម និងសិប្បកម្ម - វិញ្ញាបនប័ត្រដំណើការរោងចក្រធុនតូច មធ្យម និងសិប្បកម្

សាលារាជធានីភ្នំពេញ

លិខិតអនុញ្ញាត​(បើកទីតាំងអាជីវកម្ម)

អាជ្ញាបណ្ណ និងវិញ្ញាបនប័ត្រ ផ្សេងៗពេលដំណើរការអាជីវកម្ម

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ចុះបញ្ជិការប្រកាសបើកសហគ្រាស ចុះបញ្ជិកាសៀវភៅបញ្ជីប្រចាំគ្រឹះស្ថាន ចុះបញ្ជិកាសៀវភៅបើកប្រាក់ ចុះទិដ្ឋាកាបទបញ្ជាផ្ទៃក្នុង (ត្រូវជូនដំណឹងដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈស្តីពីការចាប់ដំណើរការ និងជួលបុគ្គលិក ក្នុងកំឡុងពេល៣០ថ្ងៃ)

វិទ្យាស្ថានស្តង់ដារកម្ពុជា

អាជ្ញាបណ្ណចុះបញ្ជីផលិតផល ប្រើសញ្ញាស្តង់ដារកម្ពុជា (ច ប ផ)

ក្រសួងពាណិជ្ជកម្

វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជសញ្ញា (តាមការស្ម័គ្រចិត្ត)

សាលារាជធានីភ្នំពេញ

លិខិតអនុញ្ញាតស្លាកយីហោ

ការត្រួតពិនិត្យពេលដំណើរការ ស្នើសុំ

វិទ្យាស្ថានស្តង់ដារកម្ពុជា

ការត្រួតពិនិត្យគុណភាពផលិតផល

សាលារាជធានីភ្នំពេញ

ការត្រួតពិនិត្យទីតាំង

ក្រសួងសុខាភិបាល

ការត្រួតពិនិត្យ អនាម័យ

ការត្រួតពិនិត្យពេលដំណើរការអាជីវកម្ម

វិទ្យាស្ថានស្តង់ដារកម្ពុជា

ការត្រួតពិនិត្យគុណភាពផលិតផល

ក្រសួងសុខាភិបាល

ការត្រួតពិនិត្យ អនាម័យ

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ការត្រួតពិនិត្យតាមច្បាប់ការងារ

សាលារាជធានីភ្នំពេញ

ការត្រួតពិនិត្យទីតាំង

អាជីវកម្មកែច្នៃ ដំណាប់ផ្លែឈើ ផ្លែឈើក្រៀម ឬអាហារក្រៀមវិចខ្ចប់ សំណួរ-ចម្លើយ

ការស្នើសុំវិញ្ញាបនប័ត្រសម្រាប់ដំណើការអាជីវកម្មកែច្នៃ ដំណាប់ផ្លែឈើ ផ្លែឈើក្រៀម ឬអាហារក្រៀមវិចខ្ចប់

គ្រប់អាជីវកម្មកែច្នៃ​ ដំណាប់ផ្លែឈើ ផ្លែឈើក្រៀម ឬ​អាហារក្រៀមវិចខ្ចប់ ដែលដំណើការក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវមានអាជ្ញាបណ្ណឬវិញ្ញាបនប័ត្រមួយចំនួនដូចខាងក្រោមសម្រាប់ដំណើរការ៖

– វិញ្ញាបនប័ត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម

– ប្រកាសបង្កើតរោងចក្រធុនតូច មធ្យម និងសិប្បកម្ម

– វិញ្ញាបនប័ត្រដំណើការរោងចក្រធុនតូច មធ្យម និងសិប្បកម្ម

– អាជ្ញាប័ណ្ណចុះបញ្ជីផលិតផល ប្រើសញ្ញាស្តង់ដារកម្ពុជា (ច ប ផ)

– អាជ្ញាប័ណ្ណសម្រាប់ប្រើសញ្ញាបញ្ជាក់ផលិតផល CS

– ការចុះបញ្ជីពន្ធដារ ពន្ធប៉ាតង់ អាករលើតម្លៃបន្ថែម និងពន្ធប្រថាប់ត្រា

– លិខិតអនុញ្ញាត(បើកទីតាំងអាជីវកម្ម)

– ចុះបញ្ជិការប្រកាសបើកសហគ្រាស សៀវភៅបញ្ជីប្រចាំគ្រឹះស្ថាន សៀវភៅបើកប្រាក់ ចុះទិដ្ឋាកាបទបញ្ជាផ្ទៃក្នុងក្នុងកំឡុងពេល៣០ថ្ងៃ។

– វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជសញ្ញា (តាមការស្ម័គ្រចិត្ត)

– ពន្ធលើស្លាកយីហោ

– លិខិតអនុញ្ញាតស្លាកយីហោ

គ្រប់អាជីវកម្មកែច្នៃ​ ដំណាប់ផ្លែឈើ ផ្លែឈើក្រៀម ឬ​អាហារក្រៀមវិចខ្ចប់ ដែលដំណើការក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានប្រកាសបង្កើតរោងចក្រធុនតូច មធ្យម និងសិប្បកម្ម វិញ្ញាបនប័ត្រដំណើការរោងចក្រធុនតូច មធ្យម និងសិប្បកម្ម  និងអាជ្ញាបណ្ណ ឬវិញ្ញាបនប័ត្រជាប់ទាក់ទងមួយចំនួនទៀត។ លោកអ្នកអាចធ្វើការស្នើសុំអាជ្ញាបណ្ណឬវិញ្ញាបនប័ត្រទាំងនោះនៅ៖

– ចំពោះប្រកាសបង្កើតរោងចក្រធុនតូច មធ្យម និងសិប្បកម្ម និងវិញ្ញាបនប័ត្រដំណើការរោងចក្រធុនតូច មធ្យម និងសិប្បកម្ម លោកអ្នក អាចស្នើសុំបាននៅ អគ្គនាយកដ្ឋានសហគ្រាសធុនតូច មធ្យម ឬការិយាល័យច្រកចេញចូលតែមួយនៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម

– ចំពោះវិញ្ញាបនប័ត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម លោកអ្នកអាចធ្វើការសុំចុះវិញ្ញាបនប័ត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម តាមរយៈប្រព័ន្ធស្វ័យប្រវត្តកម្មសម្រាប់ចុះបញ្ជីពាណិជ្ជកម្ម www.businessregistration.moc.gov.kh ឬលោកអ្នកអាចអញ្ជើញទៅកាន់ នាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្ម ឬមន្ទីរពាណិជ្ជកម្មខេត្តក្រុង ដើម្បីជូយ និងផ្តល់ជាព័ត៌មានសម្រាប់ការចុះបញ្ជីពាណិជ្ជកម្មរបស់លោកអ្នក។

– ចំពោះអាជ្ញាប័ណ្ណចុះបញ្ជីផលិតផល ប្រើសញ្ញាស្តង់ដារកម្ពុជា (ច ប ផ) និងអាជ្ញាប័ណ្ណសម្រាប់ប្រើសញ្ញាបញ្ជាក់ផលិតផល CS លោកអ្នក អាចស្នើសុំបាននៅវិទ្យាស្ថានស្តង់ដារកម្ពុជា នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម

– ចំពោះការចុះបញ្ជីពន្ធដារ ពន្ធប៉ាតង់ អាករលើតម្លៃបន្ថែម និងពន្ធប្រថាប់ត្រា លោក អ្នកអាចធ្វើការសុំចុះបញ្ជី នៅអគ្គនាយកដ្ឋានពន្ធដារ(សាលាជាតិពន្ធដារ) ឬការិយាល័យពន្ធដារ ស្រុក ខណ្ឌ

– ចំពោះលិខិតអនុញ្ញាត(បើកទីតាំងអាជីវកម្ម) លោក អ្នកអាចអញ្ជើញទៅកាន់សាលារាជធានី ខេត្តក្រុងដែលអាជីវកម្មលោកអ្នកស្ថិតនៅ

– ចំពោះ ចុះបញ្ជិការប្រកាសបើកសហគ្រាស សៀវភៅបញ្ជីប្រចាំគ្រឹះស្ថាន សៀវភៅបើកប្រាក់ ចុះទិដ្ឋាកាបទបញ្ជាផ្ទៃក្នុង លោក អ្នកអាចអញ្ជើញទៅកាន់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឬតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៍មាន(តាមរយៈប្រព័ន្ធonlineទទួលស្គាល់ដោយក្រសួងការងារ)។

– ចំពោះវិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជសញ្ញា លោក អ្នកអាចអញ្ជើញទៅកាន់ នាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម

– ចំពោះពន្ធលើស្លាកយីហោ លោក អ្នកអាចធ្វើការសុំចុះបញ្ជីបាន នៅអគ្គនាយកដ្ឋានពន្ធដារ  ឬការិយាល័យពន្ធដារ ស្រុក ខណ្ឌ

– ចំពោះលិខិតអនុញ្ញាតស្លាកយីហោ លោក អ្នកអាចអញ្ជើញទៅកាន់សាលារាជធានី ខេត្ត ក្រុង ដែលអាជីវកម្មលោកអ្នកស្ថិតនៅ

*សំគាល់៖ ​រាជរដ្ឋាភិបាល​កម្ពុជាមាន​គំរោង​រៀប​ចំ​អោយមាន​ ការ​ចុះបញ្ជីពាណិជ្ជកម្ម​តាម​ប្រព័ន្ធអនឡាញ ដែល​មាន​ស្ថាប័ណ្ណ​ចុះ​បញ្ជី​មួយចំនួនដូច​ជា​ ក្រសួង​ពាណិជ្ជកម្ម​ អគ្គនាយកដ្ឋានពន្ធដា និង​ក្រសួង​ការងារ ធ្វើ​ការ​រួម​គ្នាសំរាប់ចាប់ផ្តើម​ដំណើរការដំបូង។ គំរោង​នេះ​បង្ក​ភាពងាយ​ស្រួល​ដល់​ម្ចាស់​អាជីវកម្ម​នៅ​ពេល​ចុះបញ្ជី​​អាជីវកម្ម​ថ្មី ត្រង់​ថា ស្ថាប័ណ្ណទាំង​បី ទាញ​យក​ឯកសារពី​អ្នក​ចុះ​បញ្ជីតាម​ប្រព័ន្ធ​អនឡាញ​តែមួយ ហើយ​រយៈពេលចុះ​បញ្ចីរួម​គ្នាសំរាប់​ស្ថាប័ណ្ណទាំង​បីបង្រួម​នៅ​ត្រឹម​ប្រហែល ៨ ទៅ​ ១០ ថ្ងៃ ​នៃ​ថ្ងៃ​ធ្វើ​ការប៉ុណ្ណោះ។ គំរោង​ ការចុះបញ្ជី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អនឡាញ នេះអាច​នឹង​មាន​ដំណើរមុនបំណាច់​​ឆ្នាំ ២០២០។

លោកអ្នកតម្រូវឱ្យមានសំណុំឯកសារមួយចំនួន ដូចខាងក្រោមសម្រាប់ដំណើរការស្នើសុំ៖

– ពាក្យសុំ ភ្ជាប់ជាមួយរូបថតទំហំ (៤X៦) មួយសន្លឹក

– ប្រកាសបង្កើតរោងចក្រធុនតូច មធ្យម និងសិប្បកម្ម

– ច្បាប់ចម្លងអត្តសញ្ញាណបណ្ណ ឫលិខិតឆ្លងដែន

– គំនូសបំព្រួញផលិតកម្ម

– រូបថតស្លាកយីហោ និងខ្សែសង្វាក់ផលិតកម្ម

– រូបថត (៤X៦) បីសន្លឹក

ឯកសារផ្សេងៗទៀត:

– វិញ្ញាបនប័ត្រវិភាគគុណភាពចេញដោយ វិទ្យាស្ថានស្តង់ដារកម្ពុជា

– ស្លាកសញ្ញាផលិតផល

– លិខិតវាយតម្លៃផលប៉ះពាល់បរិដ្ឋាន(ប្រសិនបើចាំបាច់)

វិញ្ញាបនប័ត្រដំណើការរោងចក្រធុនតូច មធ្យម និងសិប្បកម្មនេះផ្តល់អត្ថប្រយោជន៍ដូចខាងក្រោម៖

1. អាជីវកម្មលោកអ្នកត្រូវគេទទួលស្គាល់ថាជា និតិបុគ្គលនិងទទួលបានការការពារដោយច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា

2. ផ្តល់ទំនុកចិត្តដល់ដៃគូអាជីវកម្ម ដែលមានសារៈសំខាន់សម្រាប់ឧត្តមភាព និងកាលានុវត្តភាពក្នុងអាជីវកម្ម ព្រមទាំងជម្រុញឱ្យទទួលបានធនធាន សម្រាប់អាជីវកម្ម ដូចជាហិរញ្ញប្បទានជាដើម

3. លោកអ្នកទទួលបានការប្រឹក្សា ពីមន្រ្តីជំនាញលើការចាប់ផ្តើមអាជីវកម្ម ដំណើរការអាជីវកម្ម និងការការពារអតិថិជន

កំឡុងពេលស្នើសុំវិញ្ញាបនប័ត្រដំណើការរោងចក្រ ធុនតូច មធ្យម និងសិប្បកម្ម លោកអ្នកត្រូវទទួលរងការត្រួតពិនិត្យ

(១) ការត្រួតពិនិត្យគុណភាពផលិតផល ដោយក្រសួងឧស្សាហកម្ម វិទ្យា​សាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

(២)ត្រួតពិនិត្យទីតាំងដោយសាលារាជធានី ខេត្តក្រុង។ល។

នៅពេលដែលលោកអ្នក ដំណើរការអាជីវកម្មកែច្នៃ​ ដំណាប់ផ្លែឈើ ផ្លែឈើក្រៀម ឬ​អាហារក្រៀម លោកអ្នកត្រូវទទួលរងការត្រួតពិនិត្យ

(១)ការត្រួតពិនិត្យគុណភាពផលិតផល

(២) ការត្រួតពិនិត្យអនាម័យ ដោយក្រសួងសុខាភិបាល

(៣) ប្រព័ន្ធគ្រប់គ្រងអគ្គីភ័យ និងប្រព័ន្ធការពារ សន្តិសុខ សុវត្ថិភាពដោយក្រសួងមហាផ្ទៃ

(៤)អធិការកិច្ចការងារដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

(៥) ត្រួតពិនិត្យបរិដ្ឋាន ដោយក្រសួងបរិដ្ឋាន

(៦) ត្រួតពិនិត្យដោយអាជ្ញាធរមូលដ្ឋាន ដោយក្រសួងមហាផ្ទៃ។