អាជ្ញាបណ្ណ និងវិញ្ញាបនប័ត្រសំខាន់ៗមុនដំណើរការអាជីវកម្ម

ក្រសួងពាណិជ្ជកម្ម

វិញ្ញាបនប័ត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម

អគ្គនាយកដ្ឋានពន្ធដារ

ការចុះបញ្ជីពន្ធដារ អាករបន្ថែម បណ្ណពន្ធប៉ាតង់ និងពន្ធប្រថាប់ត្រា

ក្រសួងទេសចរណ៍

អាជ្ញាបណ្ណសម្រាប់ដំណើការអាជីវកម្មផ្ទះភ្ញៀវ

សាលារាជធានីភ្នំពេញ

លិខិតអនុញ្ញាត​(បើកទីតាំងអាជីវកម្ម)

អាជ្ញាបណ្ណ និងវិញ្ញាបនប័ត្រ ផ្សេងៗពេលដំណើរការអាជីវកម្ម

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ចុះបញ្ជិការប្រកាសបើកសហគ្រាស ចុះបញ្ជិកាសៀវភៅបញ្ជីប្រចាំគ្រឹះស្ថាន ចុះបញ្ជិកាសៀវភៅបើកប្រាក់ ចុះទិដ្ឋាកាបទបញ្ជាផ្ទៃក្នុង (ត្រូវជូនដំណឹងដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈស្តីពីការចាប់ដំណើរការ និងជួលបុគ្គលិក ក្នុងកំឡុងពេល៣០ថ្ងៃ)

អគ្គនាយកដ្ឋានពន្ធដារ

ពន្ធលើស្លាកយីហោ

សាលារាជធានីភ្នំពេញ

លិខិតអនុញ្ញាតស្លាកយីហោ

ការត្រួតពិនិត្យពេលដំណើរការ ស្នើសុំ

ក្រសួងមហាផ្ទៃ

ក្រសួងមហាផ្ទៃ ការត្រួតពិនិត្យសន្តិសុខ និងសុវត្ថិភាពអគ្គីភ័យ

ក្រសួងសុខាភិបាល

ការត្រួតពិនិត្យ អនាម័យ

សាលារាជធានីភ្នំពេញ

ការត្រួតពិនិត្យទីតាំង

ការត្រួតពិនិត្យពេលដំណើរការអាជីវកម្ម

ក្រសួងសុខាភិបាល

ការត្រួតពិនិត្យ អនាម័យ

ក្រសួងមហាផ្ទៃ

ការត្រួតពិនិត្យសន្តិសុខ និងសុវត្ថិភាពអគ្គីភ័យ

ក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ

ការត្រួតពិនិត្យតាមច្បាប់ការងារ

អាជីវកម្មផ្ទះភ្ញៀវ សំណួរ-ចម្លើយ

ការស្នើសុំអាជ្ញាបណ្ណទេសចរណ៍ សម្រាប់ដំណើការអាជីវកម្មផ្ទះភ្ញៀវថ្មី ក្នុងព្រះរាជាណាចក្រកម្ពុជា

គ្រប់ផ្ទះភ្ញៀវថ្មីដែលដំណើការ ក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវមានអាជ្ញាបណ្ណ ឬវិញ្ញាបនប័ត្រមួយចំនួនដូចខាងក្រោមសម្រាប់ដំណើរការ៖

– វិញ្ញាបនប័ត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម

– អាជ្ញាបណ្ណទេសចរណ៍សម្រាប់ដំណើការអាជីវកម្មផ្ទះភ្ញៀវ

– ការចុះបញ្ជីពន្ធដារ ពន្ធប៉ាតង់ អាករលើតម្លៃបន្ថែម និងពន្ធប្រថាប់ត្រា

– លិខិតអនុញ្ញាត(បើកទីតាំងអាជីវកម្ម)

– ចុះបញ្ជិការប្រកាសបើកសហគ្រាស សៀវភៅបញ្ជីប្រចាំគ្រឹះស្ថាន សៀវភៅបើកប្រាក់ ចុះទិដ្ឋាកាបទបញ្ជាផ្ទៃក្នុង(ក្នុងកំឡុងពេល៣០ថ្ងៃ)។

– ពន្ធលើស្លាកយីហោ

– លិខិតអនុញ្ញាតស្លាកយីហោ

គ្រប់ផ្ទះភ្ញៀវថ្មីដែលដំណើការក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវមានអាជ្ញាបណ្ណ ឬវិញ្ញាបនប័ត្រមួយចំនួន។ លោកអ្នកអាចធ្វើការស្នើសុំអាជ្ញាបណ្ណ ឬវិញ្ញាបនប័ត្រទាំងនោះនៅ៖

– ចំពោះអាជ្ញាបណ្ណទេសចរណ៍ សម្រាប់ដំណើការអាជីវកម្មផ្ទះភ្ញៀវថ្មីលោកអ្នក អាចស្នើសុំបាន នៅក្រសួងទេសចរណ៍ ឬនៅតាមបណ្តាមន្ទីរទេសចរណ៍ខេត្តក្រុងដើម្បីជួយ និងផ្តល់ជាព័ត៌មានសម្រាប់ការស្នើសុំរបស់លោកអ្នក      ឬលោកអ្នកអាចស្នើសុំបាន    តាមរយៈគេហទំព័រhttp://cambodiatourismindustry.org/ ។

– ចំពោះវិញ្ញាបនប័ត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម លោក អ្នកអាចធ្វើការសុំចុះវិញ្ញាបនប័ត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម តាមរយៈប្រព័ន្ធស្វ័យប្រវត្តកម្មសម្រាប់ចុះបញ្ជីពាណិជ្ជកម្ម www.businessregistration.moc.gov.kh ឬលោក អ្នកអាចអញ្ជើញទៅកាន់ នាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្ម ឬមន្ទីរពាណិជ្ជកម្មខេត្តក្រុង ដើម្បីជួយ និងផ្តល់ជាព័ត៌មានសម្រាប់ការចុះបញ្ជីពាណិជ្ជកម្មរបស់លោក អ្នក។

– .ចំពោះការចុះបញ្ជីពន្ធដារ ពន្ធប៉ាតង់ អាករលើតម្លៃបន្ថែម និងពន្ធប្រថាប់ត្រា លោក អ្នកអាចធ្វើការសុំចុះបញ្ជី នៅអគ្គនាយកដ្ឋានពន្ធដារ(សាលាជាតិពន្ធដារ) ឬការិយាល័យពន្ធដារ ស្រុក ខណ្ឌ

– ចំពោះលិខិតអនុញ្ញាត(បើកទីតាំងអាជីវកម្ម) លោក អ្នកអាចអញ្ជើញទៅកាន់សាលារាជធានី ខេត្តក្រុងដែលអាជីវកម្មលោកអ្នកស្ថិតនៅ

– ចំពោះ ចុះបញ្ជិការប្រកាសបើកសហគ្រាស សៀវភៅបញ្ជីប្រចាំគ្រឹះស្ថាន សៀវភៅបើកប្រាក់ ចុះទិដ្ឋាកាបទបញ្ជាផ្ទៃក្នុង លោក អ្នកអាចអញ្ជើញទៅកាន់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឫតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៍មាន(តាមរយៈប្រព័ន្ធonlineទទួលស្គាល់ដោយក្រសួងការងារ)។

– ចំពោះពន្ធលើស្លាកយីហោ លោក អ្នកអាចធ្វើការសុំចុះបញ្ជីបាន នៅអគ្គនាយកដ្ឋានពន្ធដារ  ឬការិយាល័យពន្ធដារ ស្រុក ខណ្ឌ

– ចំពោះលិខិតអនុញ្ញាតស្លាកយីហោ លោក អ្នកអាចអញ្ជើញទៅកាន់សាលារាជធានី ខេត្ត ក្រុង ដែលអាជីវកម្មលោកអ្នកស្ថិតនៅ

លោកអ្នកតម្រូវឱ្យមានសំណុំឯកសារមួយចំនួនដូចខាងក្រោមសម្រាប់ដំណើរការស្នើសុំអាជ្ញាបណ្ណទេសចរណ៍ សម្រាប់ដំណើការអាជីវកម្មផ្ទះភ្ញៀវ៖

– លិខិតអនុញ្ញាតដាក់ទីតាំងធ្វើអាជីវកម្មចេញដោយសាលារាជធានី ខេត្ត

– អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន(ថតចម្លង)

– វិញ្ញាបនប័ត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម

– លិខិតអនុញ្ញាតសាងសង់ ឬជួសជុលចេញដោយក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់

– លិខិតបញ្ជាក់ពីប្រព័ន្ធគ្រប់គ្រងអគ្គីភ័យ និងប្រព័ន្ធការពារ សន្តិសុខ សុវត្ថិភាព ចេញដោយក្រសួងមហាផ្ទៃ ឬស្នងការនគរបាលរាជធានី ខេត្ត

– លិខិតបញ្ជាក់ពីអនាម័យចេញដោយ ក្រសួង ឬមន្ទីរសុខាភិបាល

– កិច្ចសន្យាគោរព និងអនុវត្តច្បាប់ស្តីពីទេសចរណ៍ និងច្បាប់រដ្ឋនានាជាធរមាន

– រូបថត ៤ x ៦ ចំនួនបីសន្លឹក

អាជ្ញាបណ្ណទេសចរណ៍សម្រាប់ដំណើការអាជីវកម្មផ្ទះភ្ញៀវផ្តល់អត្ថប្រយោជន៍ដូចខាងក្រោម៖

1. អាជីវកម្មលោកអ្នកត្រូវគេទទួលស្គាល់ថាជានីតិបុគ្គលនិងទទួលបានការការពារដោយច្បាប់នៃ ព្រះរាជាណាចក្រកម្ពុជា

2. ផ្តល់ទំនុកចិត្តដល់ដៃគូអាជីវកម្ម ដែលមានសារៈសំខាន់សម្រាប់ឧត្តមភាព និងកាលានុវត្តភាពក្នុងអាជីវកម្ម ព្រមទាំងជម្រុញឱ្យទទួលបានធនធានសម្រាប់អាជីវកម្ម ដូចជាហិរញ្ញប្បទានជាដើម

3. លោកអ្នកទទួលបានការប្រឹក្សាពីមន្រ្តីជំនាញលើការចាប់ផ្តើមអាជីវកម្ម ដំណើរការអាជីវកម្ម និងការការពារអតិថិជន

4. ប្រសិនបើលោកអ្នកដំណើរការអាជីវកម្មផ្ទះភ្ញៀវដោយពុំមានអាជ្ញាបណ្ណទេសចរណ៍សម្រាប់ដំណើការអាជីវកម្មផ្ទះភ្ញៀវ លោកអ្នកត្រូវទទួលការផាកពិន័យជាទឹកប្រាក់ចាប់ពី ២.០០០.០០០រៀល រហូតដល់ ២០.០០០.០០០រៀល

កំឡុងពេលស្នើសុំអាជ្ញាបណ្ណទេសចរណ៍សម្រាប់ដំណើការអាជីវកម្មផ្ទះភ្ញៀវលោកអ្នកត្រូវទទួលរងការត្រួតពិនិត្យដូចខាងក្រោម៖

(១) ប្រព័ន្ធគ្រប់គ្រងអគ្គីភ័យ និងប្រព័ន្ធការពារសន្តិសុខ សុវត្ថិភាពដោយក្រសួងមហាផ្ទៃ

(២) អនាម័យ ដោយ ក្រសួងសុខាភិបាល;

(៣) ត្រួតពិនិត្យទីតាំងអាជីវកម្មដោយអាជ្ញាធរមូលដ្ឋាន

លើសពីនេះទៅទៀត លោកអ្នកត្រូវទទួលរង ការត្រួតពិនិត្យកំឡុងពេលដំណើរការអាជីវកម្ម

(១)អនាម័យ ដោយ ក្រសួងសុខាភិបាល

(២)ប្រព័ន្ធគ្រប់គ្រងអគ្គីភ័យ និងប្រព័ន្ធការពារ សន្តិសុខ សុវត្ថិភាពដោយក្រសួងមហាផ្ទៃ

(៣) អធិការកិច្ចការងារដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

(៤)ត្រួតពិនិត្យទីតាំងអាជីវកម្មដោយអាជ្ញាធរមូលដ្ឋាន